កីឡាករ អូស្មាន ដេ​ម​បេ​ឡេ ត្រូវបាន​លោក រ៉ូ​ណា​ល់ ខូ​មែន កត់សម្គាល់​ជាថ្មី បន្ទាប់ពី​ខកខាន មិនបាន​បង្ហាញមុខ​នៅ​ទីលាន​ហ្វឹកហាត់​

127
ចែករម្លែក

​បញ្ហា​វិន័យ​របស់​កីឡាករ អូស្មាន ដេ​ម​បេ​ឡេ (Ousmane Dembele) ជាមួយ​ក្លិប បា​សេ​ឡូ​ណា Barcelona) កំពុង​បង្ហាញ​សញ្ញា​មិនល្អ ខណៈពេល​កីឡាករ​ជា​គោលដៅ​ផ្ទេរ​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត Manchester United )​រូបនេះ​បង្ហាញមុខ​នៅ​ទីលាន​ហ្វឹកហាត់​យឺត​យ៉ាង​ដែល​ធ្វើ ឲ្យ​គ្រូបង្វឹក រ៉ូ​ណា​ល់ ខូ​មែន (Ronald Koeman) ខកចិត្ត​។​
​ ​
​អាជីព​របស់​កីឡាករ​វ័យ​២៣​ឆ្នាំ​នៅ​ក្លិប Barcelona ហាក់ដូចជា​ចាប់ផ្តើម​មិនបាន​ល្អ​ចាប់​តាំង ពី​កីឡាករ​រូបនេះ​បាន​ចុះហត្ថលេខា​ផ្ទេរ​ពី​ក្លិប​ឌ័​រ​មា់ន់ (Dortmund) មក​ក្នុងតម្លៃ​១៣៦​លាន ផោន​កាលពី​ឆ្នាំ​២០១៧ ដោយសារ​តែមាន​បញ្ហារ​បួស​ជា​បន្តបន្ទាប់​ហើយ​បញ្ហា​វិន័យ​រឹតតែ ធ្វើ​ឲ្យ​ស្ថានភាព​អាក្រក់​ជាង​មុន​ទៅទៀត​។
​ ​
​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​មាន​បញ្ហា​នៅក្រៅ​ទីលាន​ជាថ្មីទៀត បន្ទាប់ពី​ខកខាន​មិនបាន បង្ហាញមុខ​ក្នុងការ​ប្រកួត​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​។​
​ ​
​តាម​ព័ត៌មាន​ថា ដេ​ម​បេ​ឡេ បានមក​ដល់ទី​លាន​ហ្វឹកហាត់​នៅ​ម៉ោង ១០: ១៥​ព្រឹក គឺ​យឺត ១៥​នាទី​។​
​ ​
​គ្រូបង្វឹក​ថ្មី​របស់​ក្លិប Barcelona បានទាមទារ​ឲ្យ​មាន​ការគោរព​ពេលវេលា​និង​ការរៀបចំ ហើយ​ចង់​ឲ្យ​កីឡាករ​របស់លោក​មក​ដល់​ទីលាន​ប្រកួត​យ៉ាងហោចណាស់​មុន​១​ម៉ោង​។​
​ ​
​នេះ​មិនមែនជា​លើកដំបូង​ទេ ដែល​អតីត​ខ្សែបម្រើ​ស្លាប​ក្លិប Dortmund រូបនេះ​មាន​បញ្ហា​ក្នុង ការបង្ហាញ​មុខ​យឺត​នៅ​ទីលាន​។ អំឡុង​រដូវ​កាល​២០១៨/១៩ ដេ​ម​បេ​ឡេ ខកខាន​មិនបាន បង្ហាញមុខ​នៅ​ទីលាន​ហ្វឹកហាត់ បន្ទាប់ពី​ដេក​ជ្រុល​។​
​ ​
​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​អង់គ្លេស ស្របពេល​ក្លិប Manchester United ចាត់ទុក​កីឡាករ​រូបនេះ​ជា​គោលដៅ​ដែល​ត្រូវ​ផ្ទេរ​ជំនួស​កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho) ប្រសិនបើ​ពួកគេ​មិនអាច​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ សាន​ចូ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អូស្មាន ដេ​ម​បេ​ឡេ (Ousmane Dembele)

ទីតាំងផ្សាយពាណិជ្ជកម្ម