ក្លិប​ជូ​វេន​ទុ​ស ទាក់ទង​ភ្នាក់ងារ ដើម្បី​ផ្ទេរ​កីឡាករ ហ្វេ​ដឺ​រី​កូ ឈី​សា​

129
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​ជូ​វេន​ទុ​ស​( Juventus០ កំពុង​ទាក់ទង​ជាមួយនឹង​ភ្នាក់ងារ​របស់​កីឡាករ ហ្វេ​ដឺ​រី​កូ ឈី​សា (Federico Chiesa) ដើម្បី​ចរចា​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​សម្រាប់​ខ្សែប្រយុទ្ធ របស់​ក្លិប ហ្វី​យោ​រ៉េ​នទី​ណ​Fiorentina) រូបនេះ​។
​ ​
​គេ​ជឿថា ក្លិប Juventus ត្រៀម​ដាក់សំណើ​ផ្ទេរ​៤៥​លាន​ផោន ដែល​អាច​ឃើញថា កីឡាករ ជម្រើសជាតិ​អ៊ីតាលី​រូបនេះ​នឹង​អាច​តាំង​ទីលំនៅ​ឡើងវិញ​នៅ​ទីក្រុង​ទូ​រី​ន​សម្រាប់​រយៈពេល​៥​ឆ្នាំ​បន្ទាប់​។​
​ ​
​ទោះបីជា​យ៉ាងណា ភាគី​ទាំងពីរ​នៅ​មិនទាន់​ឯកភាពគ្នា ខណៈ​ក្លិប Fiorentina កំពុង​រក្សា​តម្លៃ ៦៤​លាន​ផោន​។​
​ ​
​ក្លិប Juventus អាច​នឹង​ពន្យារ​ការទិញ​ដូរ​នេះ​ដល់​រដូវក្តៅ​ឆ្នាំក្រោយ ក្នុង​កិច្ចប្រឹងប្រែង​បញ្ចុះ បញ្ចូល​ក្លិប Fiorentina ឲ្យ​ទទួលយក​កិច្ចព្រមព្រៀង​ខ្ចី​ជើង​។​
​ ​
​បន្ទាប់ពី​រកបាន​៧​គ្រាប់​នៅ​ក្លិប Fiorentina កាលពី​រដូវ​កាល​មុន លោក អែន​ឌ្រា ភើ​ឡូ (Andrea Pirlo) អន្ទះសា​ចង់​ផ្ទេរ​កិ​ឡាក​រវ័យ​២២​ឆ្នាំ​រូបនេះ ចំពេល​មានការ​ចាប់អារម្មណ៍​ពី​ក្លិប AC Milan ។​
​ ​
​ឈី​សា ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​នៅ​អ៊ីតាលី​ហើយនឹង ក្លាយជា​ផ្នែក​សំខាន់​នៅក្នុង​ក្រុម​របស់លោក​សម្រាប់​ការប្រកួត​ឆេ​ម​ពាន​លី​កនៅ​រដូវក្តៅ​ឆ្នាំក្រោយ​។
​ ​
​ចាប់តាំងពី​ឈានចូល​ក្រុម​ជម្រើស​ដំបូង​កាលពី​ឆ្នាំ​២០១៦ ឈី​សា ទទួលបាន​ការចាប់អារម្មណ៍ ខ្លាំង​និង​រកបាន​១​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​១​លើក អំឡុងពេល​ចាប់ផ្តើម​ពីរ​ប្រកួត​ដំបូង របស់​ក្លិប​នៅ​រដូវ​កាល​ឆ្នាំ​២០២០/២១​។
​ ​
​ក្លិប Fiorentina មិន​ទំនងជា​អនុញ្ញាត​ឲ្យ​កីឡាករ​របស់ខ្លួន​ចាក​ចេញពី​ពហុកីឡាដ្ឋាន Artemino Franchi ក្នុងតម្លៃ​ទាប​នោះទេ ដោយសារតែ​កីឡាករ​រូបនេះ​មាន​កិច្ចសន្យា​ដល់​ឆ្នាំ​២០២២៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ ហ្វេ​ដឺ​រី​កូ ឈី​សា (Federico Chiesa)

ទីតាំងផ្សាយពាណិជ្ជកម្ម