ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត កំពុង​ពិចារណា​ផ្ទេរ​កីឡាករ អ៊ី​ស្មៃ​ឡា សា របស់​ក្លិប​វេត​ហ្វ​ត​

165
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទរ យូ​ណាយ​ធី​ត​( Manchester United )​កំពុង​ពិចារណា​ផ្ទេរ​កីឡាករ អ៊ី​ស្មៃ​ឡា សា (Ismaila Sarr) របស់​ក្លិប​វេត​ហ្វ​ត​( Watford )​គឺជា​ជម្រើស​ជំនួស ប្រសិន​ពួកគេ​ខកខាន​មិនបាន ផ្ទេរ​កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho) របស់​ក្លិប​ឌ័​រ​ម៉ាន់ Dortmund) ។​
​ ​
​សា វ័យ​២២​ឆ្នាំ​ក៏បាន​ក្លាយជា​គោលដៅ​របស់​ក្លិប​លី​វឺ​ភូ​ល (Liverpool) ផងដែរ​ហើយ​ត្រូវបាន គេ​វាយតម្លៃ​ប្រហែល​៤៥​លាន​ផោន​។​
​ ​
​កន្លងមក ក្លិប United បាន​ច្រានចោល​ការភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​សញ្ជាតិ សេ​ណេ​ហ្គា​ល់​រូបនេះ ប៉ុន្តែ​គេ​ជឿថា ក្លឹប​នេះ​ចាប់ផ្តើម​ពិចារណា​នៅពេល​រដូវ​កាល​ទិញដូរ កីឡាករ​ជិត​បញ្ចប់​។​
​ ​
​សា ធ្វើបាន​ល្អ​នៅ​ក្លិប Watford ចាប់តាំងពី​ផ្ទេរ​ពី​ក្លិប​រ៉េ​ន​ណេ​( Rennes) ក្នុងតម្លៃ​២៥​លាន​ផោន កាលពី​ឆ្នាំមុន ប៉ុន្តែ​មិនអាច​សង្គ្រោះ​ក្លឹប​នេះ​មិន​ឲ្យ​ធ្លាក់​ទៅកាន់​ក្រ​ប័​ណ្ឌ​ទី​២​បានទេ​។​
​ ​
​ខ្សែ​ប្រើ​រូបនេះ ដែល​រកបាន​៦​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​ច្រើនលើក​ក្នុងការ​បង្ហាញមុខ​៣០ លើក​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​ឆ្នាំ​២០១៩/២០​នោះ បាន​លេង​ពេញ​៩០​នាទី អំឡុងពេល​ក្រុម Watford បាន​យកឈ្នះ Lution នៅក្នុង​ប្រកួត​ដំបូង​នៃ​រដូវ​កាល​ថ្មី​កាល ពីថ្ងៃ​សៅរ៍​។​
​ ​
​ក្លិប United បាន​ពិចារណា​ជម្រើស​មួយចំនួន ប្រសិនបើ​ការព្យាយាម​ជាថ្មី​ដើម្បី​នាំយក សាន​ចូ មិនបាន​ផល ខណ​:​ក្លិប Dortmund ប្តេជ្ញាចិត្ត​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ថា​កីឡាករ​អង់គ្លេស​ដែល មានតម្លៃ​១០៨​លាន​ផោន​នេះ នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​នេះ​ពេញ​មួយ​រដូវ​កាល​ទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អ៊ី​ស្មៃ​ឡា សា (Ismaila Sarr)

ទីតាំងផ្សាយពាណិជ្ជកម្ម