ក្លិប លី​ដ​គ្រោង​ផ្ទេរ​ខ្សែបម្រើ ម៉ៃ​ឃើ​ល គ្វី​សាន របស់​ក្លិប​បៃ​យឺន មូ​និ​ច​

132
ចែករម្លែក

កីឡាករ ម៉ៃ​ឃើ​ល គ្វី​សាន (Michael Cuisance) របស់​ក្លិប​បៃ​យឺន មូ​និ​ច​( Bayern Munich) ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ​១៨​លាន​ផោន​មកកាន់​ក្លិប​លី​ដ យូ​ណ​យ​ធី​ត​( Leeds United០ ។​
​ ​
​កីឡាករ​បារាំង​រូបនេះ​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ចរចា​ជាមួយនឹង​ក្លិប Leeds បន្ទាប់ពី​ប្រាប់​ក្លិប Bayern Munich ថា ខ្លួន​ចង់បាន​ពេលវេលា​ប្រកួត​ច្រើនជាង​នេះ​។​
​ ​
​ក្លិប Bayern Munich បាន​ចំណាយ​៩​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែបម្រើ​រូបនេះ​ពី​ក្លប Monchengladbach កាលពី​ឆ្នាំមុន ហើយ​ត្រូវបាន​ក្លិប Newcastle United តាមឃ្លាំ មើល​។ ក្លិប Leeds កំពុង​ពិភាក្សា​កិច្ចសន្យា​លេង​៥​ឆ្នាំ​សម្រាប់​កីឡាករ​យុវជន​វ័យ​ក្រោម​២០​ឆ្នាំ​រូបនេះ​។​
​ ​
​ខ្សែបម្រើ​ស្លាប ហ្គី​រ៉ាណូ ឃើ​ក (Gyrano Kerk) របស់​ក្លិប Utrecht និង​កីឡាករ ដេ​ម៉ា​រ៉ៃ ហ្គ្រេ (Demarai Gray) របស់​ក្លឹប Leicester City ក៏​ស្ថិតក្នុង​បញ្ជី​កីឡាករ​ជា​គោលដៅ​ផ្ទេរ​របស់​ក្លិប Leeds ផងដែរ​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ ក្លិប Bayern Munich កំពុង​ពិចារណា​ដាក់សំណើ​ផ្ទេរ​ខ្សែ ការពារ​ស្លាប​ស្តាំ ម៉ាកស៍ អ៊ែ​រិ​ន (Max Aarons) របស់​ក្លិប Norwich City បន្ទាប់ពី​ខកខាន មិនបាន​ផ្ទេរ​កីឡាករ សឺ​ជី​ណូ ដេ​ស៊ី (Sergino Dest) របស់​ក្លិប Ajax ដែល​បាន​ទៅ​ចូលរួម​ជា មួយ​ក្លិប Barcelona ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉ៃ​ឃើ​ល គ្វី​សាន (Michael Cuisance)

ទីតាំងផ្សាយពាណិជ្ជកម្ម