កញ្ញា ស៊ី​ស៊ី និង​លោក បញ្ញា សិទ្ធិ រួមគ្នា​បង្ហាញ​ស្នាដៃ​ថ្មី​ក្នុង​បទ​ច្រៀង “​អូន​ជាតា​រា​”

254
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​ស្រី​សិច​ស៊ី​កញ្ញា ស៊ី​ស៊ី បាន​លេចមុខ បង្ហាញ​ស្នាដៃ​ថ្មី​រួមគ្នា​ជាមួយ​លោក លោក បញ្ញា សិទ្ធិ ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​ផលិតកម្ម Classic គឺ​បទ “​អូន​ជាតា​រា​”​។

​ក្នុងជំនួប​គ្នា​លើកដំបូង​មែន ប៉ុន្តែ​អ្នក​ទាំងពីរ​សម្តែង​ហាក់​ស៊ីចង្វាក់​គ្នា​ខ្លាំង​ដោយ​នៅក្នុង​បទ ចម្រៀង មនោសញ្ចេតនា​ស៊ីជម្រៅ​នេះ ស៊ី​ស៊ី បាន​គ្រង​ដោយ​សម្លៀកបំពាក់​បែប​ប្រពៃណី អមដោយ​ទេសភាព​ស្រុកស្រែ​គួរ​ឲ្យ​ទាក់ភ្នែក​។ បទ​ចម្រៀង​ពិ​រោះ​រណ្តំ​ចិត្ត​ច្រៀង​ដោយ​លោក ឡុង សុខ​ហៀ​ង ក៏​កាន់តែ​ធ្វើ​ឲ្យ​ស្នាដៃ​ថ្មី​នេះ​លេចចេញ​រសជាតិ​ថ្មី​គួរ​ឲ្យ​ចាប់ចិត្ត​។

​តារា​សម្តែង​សិច​ស៊ី​ដ៏​ល្បី​រូបនេះ​បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ថា មួយរយៈ​ចុងក្រោយ​នេះ​នាង​ទទួលបាន​ការងារ​សម្តែង​ជាច្រើន​បន្តបន្ទាប់​ពិសេស​ការសម្តែង​តែម្តង​ក្នុង​បទ​ចម្រៀង និង​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មួយចំនួន​ផងដែរ​។ នេះ​ជា​លើកដំបូង នៃ​ការសម្តែង​រួមគ្នា​មែន​ប៉ុន្តែ​ទាំង​ក្រុមការងារ និង​តារា​សម្តែង​លោក បញ្ញា​សិទ្ធិ គឺ​ពិតជា​ស៊ី ចង្វាក់​គ្នា​បានល្អ និង​ទទួលបាន​ការកោតសរសើ​រ​ខ្លាំង​ពី​ផលិតករ​។

​នាង​បាន​និយាយថា ពី​ដើមឆ្នាំ​មក​មាន​ការងារ​សិល្បៈ​មិន​ដាច់​ទេ​គឺមាន​ជា​ហូរហែ​បើ​ទោះ បី​ជា​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។ កញ្ញា​បាន អះអាងថា នៅមាន​ស្នាដៃ​សិល្បៈ​មួយចំនួន​បន្តទៀត​នឹង​បន្ត​បង្ហាញជូន​នៅពេល​ដ៏​ខ្លី​ខាងមុខ​។

​សូមបញ្ជាក់ថា ស៊ី​ស៊ី ដែល​គេ​ចាត់​ចូលក្នុង​ចង្កោម​តារា​សម្តែង​សិច​ស៊ី​នោះ​ធ្លាប់​ទទួល​បានការ ចាប់អារម្មណ៍​ខ្លាំង​ក្រោយពី​នាង​បាន​លេចមុខ​ក្នុងការ​សម្តែង​ក្នុង​ភាពយន្ត​ភាគ​និង​ភាពយន្ត ខ្នាត​ធំ រួមទាំង​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាច្រើន​។ តារា​រូបនេះ​ក៏​និយម​បង្ហាញ​ពី​ភាព ស៊ីវីល័យ និង​ជីវិត​រស់នៅ​បែប​ហ៊ឺហា​ប្លែក​ពិសេស​ទាក់ទិន​ទៅនឹង​ការធ្វើដំណើរ​កម្សាន្ត ទៅ​ក្រៅប្រទេស​ផងដែរ​៕ ដោយ បូ​រិ​ន​

កញ្ញា ស៊ី​ស៊ី និង​លោក បញ្ញា សិទ្ធិ រួមគ្នា​បង្ហាញ​ស្នាដៃ​ថ្មី​ក្នុង​បទ​ច្រៀង “​អូន​ជាតា​រា​”

ទីតាំងផ្សាយពាណិជ្ជកម្ម