​គ្រួសារ​កងទ័ព​បង្កបង្កើនផល​ប្រើ​ជីធម្មជាតិ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​

1424
ចែករម្លែក
  • 35
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ក្រៅពី​មាន​តួនាទី​រក្សា​សន្តិសុខ​ប្រទេសជាតិ​គ្រួសារ​របស់​កងទ័ព​វរ​វិស្វកម្ម​ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ​បាន​បង្ក​បង្កើន​ផលដំណាំ​ផ្សេងៗ​ដើម្បី​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួសារ​ឱ្យ​កាន់​តែមាន​ជីវភាព​ធូរធា​បន្ថែម​មួយកម្រិត​ទៀត​។​

​គ្រួសារ​កងទ័ព​វរ​វិស្វកម្ម​បានឱ្យដឹង​ថា​ការបង្កបង្កើន​ផល​នេះ​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជូ​តុង​អាន​មេបញ្ជាការរង​កងពល​ធំ អន្តរាគមន៍​លេខ​៣​ទទួល​វរៈ​សេនា​តូច​វិស្វកម្ម​និង​គ្រប់គ្រង​ទីតាំង​ប្រវត្តិសាស្ត្រ​ទិស​ទី​១​ប្រាសាទព្រះវិហារ​។​

ក្នុងនោះ​ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​។​គ្រួសារ​កងទ័ព​បា​នប​ន្ថែ​ម​ទៀតថា​ដំណាំ​ដែល​ពួកគាត់​ដាំ​ទាំងអស់នេះ​មិន​ប្រើ​សារធាតុ​ឬ​ជីគីមី​ឡើយ​គឺ​គាត់​ប្រើ​សុទ្ធតែ​ជីធម្មជាតិ​ទាំងអស់​។​ណាមួយ​ដំណាំ​ដែល​គាត់​ដាំ​យកទៅលក់​ក្នុង​ទីផ្សារ​បាន​តម្លៃ​ថ្លៃ​ជាង​ដំណាំ​ដែល​ដាំ​ដោយ​ប្រើ​ជីគីមី​៕S/​

​គ្រួសារ​កងទ័ព​បង្កបង្កើនផល​ប្រើ​ជីធម្មជាតិ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​

ទីតាំងផ្សាយពាណិជ្ជកម្ម