​ឯកអគ្គរាជទូត​ជប៉ុន​និង​អង្គការ​JICA​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

140
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​ឯកអគ្គរាជទូត​ជប៉ុន​និង​អង្គការ​JICA​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ដើម្បី​ពិនិត្យ​គម្រោង​ថ្មី​នៅក្នុង​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្ត​នេះ​ដែល​រាជរដ្ឋាភិបាល​ជប៉ុន​ស​ម្រេច​ផ្តល់ជំនួយ​។​នេះ​បើតាម​ប្រកាស​ឱ្យដឹង​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នា​ល្ងាច​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​។​

លោក គ្រួស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បានបញ្ជាក់​ប្រាប់​លោក មិ​កា​មិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប រួម​និង​ស្វែងយល់​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​ម​ន្ទីរ​ពេទ្យ​រួម​និង​ការ​បានឃើញ​ផ្ទាល់​នូវ​គ្រឿង​បរិក្ខារ​នានា​របស់​មន្ទី​រ​ពេទ្យ​។​


​លោក​មិ​កា​មិ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​ជប៉ុន​ស​ម្រេច​ផ្តល់ជំនួយ​សម្រាប់​ការសាងសង់​គ្រឿង​បរិក្ខារ​ថ្មី​របស់​មន្ទីរពេទ្យ និង​ការដំឡើង​ឧបករណ៍​វេជ្ជសាស្ត្រ​។ លោក​សង្ឃឹមថា គម្រោង​សហប្រតិបត្តិការ​នេះ នឹង​ត្រូវបាន​អនុវត្ត ព្រមទាំង​រួមចំណែក​ទ្រទ្រង់ សុខភាព​របស់​ប្រជាជន​ក្នុង​ខេត្តសៀមរាប​កាន់តែ​ប្រសើរ​៕S/

​រូបភាព​: ឯកអគ្គរាជទូត​ជប៉ុន​និង​អង្គការ​JICA​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម