​អភិបាល​ខេត្តកំពត​ជំរុញ​ដល់​ផ្នែក​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះដីធ្លី​ឱ្យមាន​ប្រសិទ្ធភាព​

139
ចែករម្លែក

ដោយ បូកគោ​/​កំ​ពតៈ​បញ្ហា​ជម្លោះដីធ្លី​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន មន្ទីរជំនាញ ព្រមទាំង​អាជ្ញាធរ ក៏ដូចជា​គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវ​សហការ​និង​យកចិត្តទុកដាក់​ក្នុង​ការរក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។​នៅ​សាលប្រជុំ​សាលាខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ មាន​បើក​កិច្ចប្រជុំ គណៈ​អភិបាលខេត្ត​ប្រចាំ​ខែកញ្ញា និង​ពិនិត្យ​លទ្ធផល​ការងារ​ត្រីមាស​ទី​៣ ឆ្នាំ​២០២០​។​

​ថ្លែង​នាឱកាស​នោះ​លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​បាន​មាន​ប្រសា​ស៍ថាប​ញ្ហា​ជម្លោះដីធ្លី​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​សូមឱ្យ​មន្ទីរជំនាញ​ព្រមទាំង​អាជ្ញាធរ​ក៏ដូចជា​គ្រប់ផ្នែក​ពាក់ព័ន្ធ​សហការ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​និង​យកចិត្តទុកដាក់​រក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។​រាល់​កិច្ច​អន្តរាគមន៍​របស់​ក្រុមការងារ​ដើម្បី​ឆ្លើយតប​បញ្ហា​ប្រឈម​មួយ​នេះ​ត្រូវ​ឈរលើ​គោលការណ៍​យុត្តិធម៌​និង​វិធានការ​ឈ្នះ​ឈ្នះ​ដែល​ភាគី​ទាំងសងខាង​អាច​ទទួលយកបាន​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​លទ្ធផល​ដែល​បានកើត​ចេញពី​ការដោះស្រាយ​ដោយ​តម្លាភាព​នឹងធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជំនឿ​ជាក់​លើ​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​។ បន្ថែម​លើ​នេះ អាជ្ញាធរ​ក្នុង​ដែន​សមត្ថកិច្ច​ត្រូវខិតខំ​បម្រើសេវា​រដ្ឋបាល​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ខ្លាំងក្លា និង​ឆាប់រហ័ស​ស្របតាម​តម្រូវការ​។​លោក​ជាវ​តា​យ​បាន​ក្រើន​រំលឹកថា​សម្រាប់​មន្ទីរ​អង្គភាព​ជំនាញ​ដទៃ​ក៏ត្រូវ​បន្ត​ខិតខំ​ពង្រឹង និង​អនុវត្ត​ការងារ​ឱ្យ​កាន់តែ​ផុលផុស​ទ្វេ​ឡើង​ថែមទៀត​។

​ក្នុងនោះ​មន្ទីរអប់រំ​ត្រូវ​រំលឹក​ដល់​សាលា​គ្រប់​កម្រិត​ឱ្យ​បង្កើន​ការអនុវត្ត​តាម​សេចក្តីណែនាំ​ក្រសួងសុខាភិបាល​ដើម្បី​បញ្ចៀស​ពី​ការ​រាលដាល​នូវ​ជំងឺឆ្លង​នានា​។​ដោយឡែក​អាជ្ញាធរ​ក្រុង​ស្រុក​ត្រូវ​យកចិត្តទុកដាក់​លើ​ការរក្សា​អនាម័យ​បរិស្ថាន​និង​រៀបចំ​សោភ័ណភាព​ឱ្យបាន​ស្អាត​ល្អ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​កាន់តែច្រើន​ព្រោះ​ជា​ប្រភព​ចំណូល​សម្រាប់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​ទាំងមូល​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម