ទាហានថៃ​រាយ​របងលួស​បន្លា​នៅគោលដៅ​ដែលពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់

224
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​ព្រំដែន​កម្ពុជា​-​ថៃៈកងកម្លាំង​បូរ​ផា​ថៃ​រាយ​របងលួស​បន្លា​យ៉ាងវែង​នៅ​គោលដៅ​​តា​ប្រា​យ៉ា​និង​អារញ្ញ​ប្រាថេត​ដើម្បីទប់ស្កាត់​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​។​ការ​រាយ​លួស​បន្លា​របស់​កងកម្លាំង​ព្រំដែន​ថៃ​ប្រឆាំង​ពលករ​ខ្មែរ​បែបនេះ​មិនមែន​ទើបតែ​ធ្វើឡើង​លើក​នេះ​នោះទេ​។​គឺ​បានធ្វើ​ច្រើនលើក​មកហើយ ។​


​​ការធ្វើ​លើក​នេះ​គឺ​បន្ទាប់ពី​មាន​ពលករ​ខ្មែរ​បាន​ប្រថុយ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​ប្រទេស​ថៃ​បន្តបន្ទាប់ កាត់​ភូមិសាស្ត្រ​ស្រុក​តា​ប្រា​យ៉ា​និង​ស្រុក​អារ​ញ្ញា្ញ​ប្រ​ថេត​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​។​ជាក់ស្តែង កាលពី​ថ្ងៃទី ២៩​ខែកញ្ញា​កន្លងទៅមានការ​ឆ្លងដែន​រប​ស់​ពលករ​ខ្មែរ​ពីរ​ករណីនៅ​ស្រុក​អារ​ញ្ញ​ប្រាថេតត្រូវបាន ។



កម្លាំង​នគរបាល​ការពារ​ព្រំដែន​វរៈ​សេនា​តូច​លេខ​៨០៧,​វរៈ​៩១១​និង​វរៈ​៨៩១​និង​កម្លាំងយោធា​ការពារ​ព្រំដែន​លេខ​៥០៣​នៃ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​​កងកម្លាំង​យោធា​បូរ​ផា​ដោយមាន​កងកម្លាំង​ពិសេស​តា​ប្រា​យ៉ា​រួមជាមួយ​កម្លាំង​នគរបាល​ល្បាត​ព្រំដែន​១២​​បាន​បន្ថែម​ការធ្វើ​រប​ង​លួស​បន្លា​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កងទ័ព​ភូមិភាគ​១​ចំនួន​៣០០​ដុំ​ដើម្បី​យកមក​រាយ​ក្នុង​បរិវេណ​ដែល​ទទួលខុសត្រូវ​ដោយ​កង​ប្រចាំការ​ពិសេស​តា​ប្រា​យ៉ា​។​
​ឯ​បំណង​នោះ​គឺ​ដើម្បី​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់​តាម​ច្រក​ធម្មជាតិ​(​ច្រករបៀង​)​របស់​ពលក​រ​ខ្មែរ​ក្នុងអំឡុង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីធ​១៩ ដែល​ថៃ​បន្ត​វិធាន​ការបិទ​ប្រទេស​នោះ​៕S/

​រូបថត​៖​កងកម្លាំង​បូរ​ផា​ថៃ​រាយ​របងលួស​បន្លា​លើ​គោលដៅ​នៅ​តា​ប្រា​យ៉ា​និង​អារញ្ញ​ប្រាថេត​ទប់ស្កាត់​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់ (​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម