អាជ្ញាធរ​និង​កងកម្លាំង​បន្ត​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​របស់​កសិករ​ដែលរ​ង​គ្រោះ​ដោយ​ទឹកជំនន់​

167
ចែករម្លែក

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​អាជ្ញាធរ​និង​កងកម្លាំង​បន្ត​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​របស​កសិករ​ដែលរ​ង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ឃុំ​មួយទៀត គឺ​ឃុំ​សឿ​ស្រុក​មង្គល​បូរី ។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​រួមជាមួយ​កងកម្លាំង​នគរបាល​,​យោធា​កងពលតូច​ថ្មើរជើង​លេខ​៥១,​កម្លាំង​កងរាជអាវុធហត្ថ​,​និង​កម្លាំង​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្ត​, អាជ្ញាធរ​ស្រុក​មង្គល​បូរី​និង ឃុំ​បាន​ចុះជួយ​ច្រូតស្រូវ​លិច​ទឹក របស់​ប្រជា​កសករ​ទំហំ​៤,៥​ហិកតា នៅ​ភូមិប​ល័​ង្គ​ជ្រៃ ឃុំ សឿ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​សកម្មភាព​របស់​អ្នក​ជួយសង្គ្រោះ​ស្រូវ​ទុំ​ដណ្តើម​ពី​ទឹកជំនន់​នោះ​ប្រើ​កម្លាំង​រាប់រយ​នាក់​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០២០​។​គឺ​ជួយ​សម្រាប់​ប្រជាកសិករ​ជួប​ការលំបាក​គ្មាន​កម្លាំង​ឬ​មធ្យោបាយ​ជួយ​បាន​ទាន់ពេល​។​សូម​រំលឹកថាៈ​កាលពី​ថ្ងៃទី​២៧​ខែកញ្ញា​មន្ត្រី​និង​កងកម្លាំង​បាន​ជួយ​អន្តរាគមន៍​ច្រូតស្រូវ​រងគ្រោះ​ដោយ​ទឹកជំនន់​របស់​កសិករ​នៅ​ភូមិ​ក្រមល់​និង​ភូមិ​ចក​ឃុំ​រហាត់ទឹក​ស្រុក​មង្គល​បូរី​បាន​ប្រមាណ​២០​ហិកតា ៕S/

​រូបថត​៖​អាជ្ញាធរ​និង​កងកម្លាំង​បន្ត​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​របស​កសិករ​ដែលរ​ង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ឃុំ​មួយទៀត គឺ​ឃុំ​សឿ​ស្រុក​មង្គល​បូរី (​រូប​៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម