កូវីដ-១៩ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃ០១ តុលានេះមិនមានករណីជាសះស្បើយ និងមិនមានករណីវិជ្ជមានថ្មី

144
ចែករម្លែក

ដោយ:វិវឌ្ឍន៍/ភ្នំពេញ:យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងជម្ងឺកូវីដ-១៩ នៅកម្ពុជា ត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០១ ខែតុលា នេះ គឺមិនមានករណីជាសះស្បើយ និងមិនមានករណីវិជ្ជមានថ្មីទេ។

ក្រសួងុខាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុម គ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការ សុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថាន ជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារ កិច្ចបានល្អ ប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូរឹង-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លង មក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៥ នៅក្នុងប្រទេសកម្ពុជា៕R

ទីតាំងផ្សាយពាណិជ្ជកម្ម