ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកទោះទៅណាមកណាតែងមានសញ្ញាភ្លើងខៀវបើករង់ចាំនិងមានភ្លឺថ្លាគួរជាទីកក់ក្តៅផង។ចំណែកការប្រកបការងារផ្តល់ផលល្អបំផុតសម្រាប់ការងារសំខាន់ៗឬការងារចាំបាច់ណាមួយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចនឹកឃើញយកមកសងវិញទៀតផង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះលោកអ្នកធ្វើអ្វីមិនត្រូវសំខាន់ ពេកឬធំធុំពេកនោះទើបមិនជួបផលលំបាកណាមួយយាយី។ សម្រាប់អ្នកប្រកបរបររកស៊ីជួញ ដូរលោកអ្នកឱ្យប្រយ័ត្នជនខិលខូចតាមលួចបន្លំឬបង្ករឿងដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយពិសេសទិសនិរតីប្រយ័ត្នឧប្បតិ្តហេតុយាយីបន្តិចបន្តួចកើតឡើង។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធងាយមានជម្លោះប្រកាប់ប្រចាក់គ្នាណាស់ចំណែកឯគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយព្រោះតែការចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំខាល
រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកបានដាំក្បាលចុះដូចនេះទោះមានការប្រកបការងារអ្វីក៏ដោយគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់នៅចំពោះ មុខក៏មានច្រើន។ការប្រកបការងារលោកអ្នកត្រូវធ្វើសន្សឹមៗហើយរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរហោង។ចំពោះការធ្វើអ្វីមួយវិញលោកអ្នកមិនត្រូវសង្ឃឹមឬប្រាថ្នាខ្ពស់ពេកប្រយ័ត្នធ្លាក់ចុះមកវិញត្រូវឈឺខ្លួនឯងដោយឥតបានប្រយោជន៍អ្វី។
រីឯបញ្ហាសេចក្តីស្នេហាវិញមានការលូតលាស់យឺតតែការថយក្រោយនោះលឿនណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរបំផុត៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរទេ ដូចនេះបើចង់ធ្វើអ្វី មួយក៏ពុំផ្តល់ផលល្អទ្បើយតែងមានបញ្ហាយាយីនៅពេលក្រោយវិញ។ ចំពោះអ្នកប្រកបរបរ រកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃ។
រីឯបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរោង
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកកើតរឿងតប់ប្រម៉ល់ ហើយធ្វើអ្វីក៏ងាយកើតជម្លោះវិវាទ ជាមួយអ្នកដទៃផង។អ្នកប្រកបរបររកស៊ីជួញដូរវិញលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនជានិច្ច។ការរស់នៅលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់និងធ្វើមិនដឹងមិនឮចំពោះរឿងអ្នកដទៃខ្លះទើបប្រសើរហោង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការខ្វាយខ្វល់ព្រោះតែការគិតច្រើនម្នាក់ឯង៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ចរចារឿងទំនិញអ្វីមួយផងតែងអាចសម្រេចចប់ចុងចប់ដើមដូចគាប់បំណង។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែង។
រីឯបញ្ហាគូរស្នេហ៍កំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមានការចង់ផ្សំផ្គុំគ្រួសារផងជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកជួបបញ្ហាអ្វីត្រូវចេះទប់ទល់ឱ្យបានល្អទើបគ្មានបញ្ហាចោទឡើង។ទាំងស្ត្រីបុរសពេលនេះងាយឈ្លក់វង្វេងនឹងល្បែងស៊ីសងណាស់ប្រយ័ត្នជាប់ផុងខ្លួនហើយក្រែងដកពុំរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយប៉ុន្មានឡើយ ៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយរាំងស្ទះនិងជួបបញ្ហាណាស់ហេតុនេះត្រូវអត់ធ្មត់ទើបប្រសើរ។ទោះបីយ៉ាងណាការប្រកបការងារបើមានការសម្រុកពេញទីឃើញថាអាចសម្រេចជោគជ័យមួយចំនួនត្រឡប់មកវិញផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការជួបនូវបញ្ហាប្រទាំងប្រទើសខ្លះៗពិសេសងាយកើតនូវទំនាស់ជាមួយអ្នកដទៃផងគប្បីអត់ធ្មត់បន្តិចទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានបញ្ហាប្រទាំងប្រទើសនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានឡើយ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដោយសារដួងរាសីត្រឹមកម្រិតមធ្យម ហេតុនេះលោកអ្នកធ្វើអ្វី ក៏ដោយមិនអាចធ្វេសប្រហែសបានដែរពីព្រោះថាផលប៉ះទង្គិចក៏មានជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបបញ្ហាខ្សត់ចំណូលហើយពិសេសងាយកើតមានបញ្ហាជាមួយ អ្នកមានមុខរបរដូចគ្នាណាស់។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកចង់ចុះធ្វើអ្វីមួយតែងហុចផលល្អៗមកវិញដូចជាទីពេញចិត្ត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបការ លំបាកបន្តិច ប៉ុន្តែយ៉ាងណាក៏មានភាពសុខដុមល្អប្រពៃ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសុខដុមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីតែងមិនសម្រេច ដូចគាប់បំណងឡើយ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគំនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយដូចនេះងាយជួបរឿងចម្រូងចម្រាសជាងសព្វមួយដង ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។លោកអ្នកជួបបញ្ហាលំបាកកាលពីខែមុនកន្លងមកប៉ុន្តែឈានមកដល់ថ្ងៃនេះខែថ្មីឃើញថាបានធូរស្បើយផ្លូវចិត្តបន្តិចវិញ។លោកអ្នកអាចបណ្តាក់ទុនរកស៊ីឬចេញទៅប្រកបជំនួញជួញដូរផ្លូវឆ្ងាយតែងអាចប្រមូលនូវផលកម្រៃមកវិញគ្រាន់ជាទីកក់ក្តៅមួយចំនួនត្រឡប់មកវិញផងដែរ។ចំពោះបុរសការធ្វើដំណើរផ្លូវឆ្ងាយពុំគប្បីឈ្លក់វង្វេងនឹងគ្រឿងស្រវឹងឬឈ្លក់នឹងបញ្ហាលោភលន់អ្វីមួយពីព្រោះថាផលអាក្រក់នោះក៏មាននៅឡើយនាំឱ្យអ្វីៗដែលល្អសោះនឹងប្រែជាអាក្រក់វិញជាក់ជាពុំខាន។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើការផ្សំផ្គុំគ្រួសារក៏តែងមានភាពគាប់ប្រសើរដោយមានភាពថ្កុំថ្កើងរុងរឿងផង៕