ហុងកុង​ប្រារព្វ​បុណ្យ​ជាតិចិន នៅពេល​រដ្ឋាភិបាល​ចិន​ប៉េកាំង​រឹតបន្តឹង​ច្បាប់​

159
ចែករម្លែក

​ប៉ូលិស​បង្ក្រាប​បាតុកម្ម​រាប់ពាន់នាក់​កំពុង​ត្រូវបាន​ដាក់​អោយ​ត្រៀម​នៅ​ទូ​ទាំង​ទឹកដី​ហុងកុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​តុលា​ដើម្បី​ទប់ទល់​នឹង​ការជួបជុំ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ នៅពេល​មជ្ឈមណ្ឌល​ហិរញ្ញ​​វត្ថុ​ចិន​មួយ​នេះ អបអរ​ខួប​ទី​៧១​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជា​មាន​និត​ចិន នៅក្រោម​ស្រមោល​នៃ​ការបង្ក្រាប​ជន​ប្រឆាំង​និង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ខ្លាំង​ឡើង​។​

​សាធារណរដ្ឋ​ប្រជា​មាន​និត​ចិន​អបអរ​ការបង្កើ​ត​របស់​ខ្លួន​នៅ​ថ្ងៃ​០១​តុលា ជាមួយនឹង​ការ​ប្រារព្វ​ពិធី​និង​ការឈប់​សម្រាក​ទូទាំង​ប្រទេស​ដោយ​ប្រយ័ត្នប្រយែង​។​តែ​នៅ​ហុងកុង វា​បាន​ក្លាយជា​ថ្ងៃ​ទុក្ខសោក​​សំរាប់​ពួក​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ចិន​និង​ពួកនិយម​សេរីភាព​ហួសហេតុ​។​

​ឧទ្ធម្ភាគចក្រ​ហោះ​បាន​ព្យួរ​ទង់​ជាតិចិន​និង​ហុងកុង ពីលើ​កំពង់ផែ​របស់​ទីក្រុង​នៅ​ពេល​មេដឹកនាំ​ហុងកុង​លោកស្រី ការី ឡាំ និង​មន្ត្រី​របស់​លោកស្រី បាន​ចូលរួម​ពិធី​មួយ​នៅ​សាល​ពិព័រណ៍​មួយ​ដែល​​ឡោម​ព័ទ្ធ​ដោយ​ប៉ូលិស​និង​របាំង​សន្តិសុខ​។​

​កាលពី​ឆ្នាំមុន នៅពេល​ហុងកុង​ប្រា​រព​ខួបកំណើត​ចិន​លើក​ទី​៧០ មានការ​ប៉ះទង្គិច​គ្នា​ជាខ្លាំង​រវាង​អ្នក​ប្រឆាំង​តវ៉ា​និង​ប៉ូលិស ក្នុងអំឡុង​ការតវ៉ា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​អស់​ពេល​៧​ខែ​ដែល​បានធ្វើ​​អោយ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​មួយ​នេះ​ជាប់​កាំ​ង​។​

​ក្នុង​ខួប​ឆ្នាំនេះ អាជ្ញាធ​រហាម​មិន​អោយមាន​ការដើរ​ដង្ហែ​ណាមួយ​ទេ ដោយ​លើក​ហេតុផល​សន្តិសុខ​និង​បំរាម​ប្រឆាំង​វីរុស​កូរ៉ូណា ដែល​មិន​អោយមាន​ការជួបជុំ​មនុស្ស​ចាប់ពី​៤​នាក់​ឡើង​នៅ​ទីសាធារណៈ​។​

​ប្រភព​ប៉ូលិស​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​AFP​ថា ប៉ូលិស​៦.០០០​នាក់​បាន​ត្រៀមខ្លួន​ជាស្រេច​សំ​រាប់​ថ្ងៃ​០១​តុលា​នេះ ។​

​ការ​ប្រារព្វ​ខួបកំណើត​ចិន​នេះ​បាន​កើតឡើង​ចំ​ពេល​អយ្យការ​ចិន​បានអនុម័ត​ចាប់​ឃុំខ្លួន​សកម្មជន​ហុងកុង​១២​នាក់​ជា​ផ្លូវការ​ក្រោយ​ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ជាង​១​ខែ​មុន​ចំពោះ​ការដឹក​​នាំ​រៀបចំ​ការជួបជុំ​តវ៉ា​ឬ​ចូលរួម​ការ​ឆ្លងដែន​ខុសច្បាប់​។​

​សកម្មជន​ហុងកុង​ទាំងនេះ​ត្រូវបាន​ចាប់​ខ្លួន​កណ្តាល​សមុទ្រ​កាលពី​ថ្ងៃ​២៣​សីហា ដោយ​អាជ្ញាធរ​ឆ្មាំ​សមុទ្រ​ខេត្ត​ក្វាង​ទុង​របស់​ចិន​នៅ​ពេល​ពួកគេ​ព្យាយាម​ភៀសខ្លួន​ទៅ​កាន់​កោះ​តៃវ៉ាន់​តាម​ទូក​លឿន​​មួយ​ដោយសារ​ដឹងខ្លួន​ថា​បាន​ប្រព្រឹត្ត​ខុសច្បាប់​ចិន​ហើយ​មិន​អាច​រួច​ទោស​៕​ប្រែ​សម្រួល​៖​វាសនា​

​ប៉ូលិស​ហុងកុង​ត្រៀម​កម្លាំង​៦​ពាន់​នាក់​សម្រាប់​ថ្ងៃ​០១​តុលា ដែល​ជា​ខួបកំណើត​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

ទីតាំងផ្សាយពាណិជ្ជកម្ម