អ្នកដំណើរ​ចិន​រាប់សែន​នាក់​មិន​គោរព​វិធានការ​ប្រឆាំង​ជំងឺ​កូវី​ដហើយ​សម្រុកចូល​ស្ថានីយ​ដឹក​អ្នកដំណើរ​សារ​ធា​រណៈ ខណៈ​ដែល​ចិន​រៀបចំ​អបអរ​ថ្ងៃ​ឈប់សម្រាក​ជាតិ​

562
ចែករម្លែក

​ពួក​អ្នក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹ​កញ្ជូន​សារធារណៈ​រាប់សែន​នាក់ ត្រូវបាន​គេ​ថត​បាន​នៅពេល ប្រជ្រៀត​គ្នា​និង​សម្រុកចូល​ក្នុង​ស្ថានីយ​ដឹ​កញ្ជូន​សារធារណ​មួយ​នៅ​ប្រទេស​ចិន​ដោយ​រំលោភបំពាន​​ការអនុវត្ត​គម្លាត​សុវត្ថិភាព ទោះបីជា​ពិភពលោក​នៅ​មាន​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ​ខ្លាំងក្លា​ក៏ដោយ​។​

​រូបភាព​គួរឱ្យ​តក់ស្លុត​នៃ​ហ្វូងមនុស្ស​ធ្វើដំណើរ​ប្រជៀ​ត​គ្នា​នេះ​បង្ហាញ​ស្ថានីយ៍​ដឹកជញ្ជូន​មួយ​នៅ​ទីក្រុង​ហឹ​ហ្វេ ភាគ​ខាងលិច​នៃ​ប្រទេស​ចិន ដោយ​ពោរពេញ​ទៅ​ដោយ​ពួក​អ្នក​ធ្វើ​ដំណើរ​ដែល​ឈរ​ប្រជ្រៀត​ប៉ះ​ស្មា​​គ្នា​ខណៈ​ពួកគេ​បាន​រង់ចាំ​ចូល​ក្នុង​អាគារ​ស្ថានីយ​នោះ កាលពី​ថ្ងៃ​ពុធ​ទី​៣០​កញ្ញា​។​

​ការធ្វើដំណើ​ប្រជ្រៀត​គ្នា​ស្រដៀង​គ្នា​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​តាម​បណ្តា​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​នេះ​ក្នុងនោះ​រួម​ទាំង ទីក្រុង​វូ​ហាន ដែល​ជា​មជ្ឈមណ្ឌល​ឆ្លង​វីរុស​កូវី​ដ​១៩ កាលពី​ពេលមុន​។​

​ការ​សម្រុក​ធ្វើ​ដំណើរ​នេះ​កើតឡើង​បន្ទាប់​ពី​ប្រទេស​ចិន​កំពុង​រៀបចំ​ប្រារព្វ​ខួប​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃ​០១​តុលា​ជាមួយនឹង​ការ​ឈប់សម្រាក​០៨ ថ្ងៃ ដែល​ជា​ការ​ឈប់សម្រាក​មួយ​ក្នុង​​ចំណោម​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​ដែល​មាន​ចលនា​មនុស្ស​ដ៏​មមាញឹក​បំផុត​របស់​ប្រទេស​នេះ​៕ប្រែសម្រួល៖សុខា/sn

ការ​សម្រុក​ធ្វើ​ដំណើរ​ប្រជ្រៀត​គ្នា​បែប​នេះ​កើតឡើង​បន្ទាប់​ពី​ប្រទេស​ចិន​កំពុង​រៀបចំ​ប្រារព្វ​ទិវា​ជាតិ​របស់​ខ្លួន​

ទីតាំងផ្សាយពាណិជ្ជកម្ម