​ក្រុង​ពាលី​បើក​ការដ្ឋាន ជួសជុល​ផ្លូវ ទៅកាន់​តំបន់​ទេសចរណ៍ ធម្មជាតិ​ទឹកធ្លាក់ ថ្ម​ក្រាល​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកស្រី ព្រមទាំង​លោកស្រី ប៊​ន សុ​ភី អភិបាលរង ខេត្តកំពង់ឆ្នាំង លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុងការ​ប្រារព្ធ​ពិធី ក្រុង​ពាលី នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ដើម្បី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ និង​លូ ទៅកាន់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ ទឹកធ្លាក់​ថ្ម​ក្រាល និង​ដើម្បី​សម្រួល​ដល់ ការធ្វើដំណើរ​ដល់ ភ្ញៀវទេសចរ ដែល​ទៅលេង​កម្សាន្ត នៅ​តំបន់​ធម្មជាតិ នោះ​ផងដែរ ។​

​ថ្លែង​ក្នុង​ពិធី​នេះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន បានបញ្ជាក់​ថាៈ ដើម្បី​ធានា​ឲ្យ​ដល់​ការធ្វើដំណើ របស់​ភ្ញៀវទេសចរ អោយមាន​ភាពងាយស្រួល និង​ឆាប់រហ័ស មន្ទីរ​សារ​ធា​រណការ និង​ដឹកជញ្ជូន​ខេត្ត បានរៀបចំ​ជួសជុល កែលម្អ​ផ្លូវ​១​ខ្សែ និង​ដាក់លូ​បង្ហូ​ទឹក កាត់​ទទឹងផ្លូវ ដែល​កន្លងមក ផ្លូវ​នេះ ជួប​កា​លំបាក​ជាខ្លាំង ក្នុងការ​ធ្វើដំណើរ​ទៅមក ពិសេស​នៅពេល​រដូវ​មាន​ភ្លៀង​ធ្លាក់ ត្រូវ​ទឹក​ហូរ​កាត់ ធ្វើ​ឲ្យ​ដាច់​ផ្លូវ ជា​ញឹកញាប់ ។​

ការ​ប្រារព្ធ​ពិធីក្រុង​ពាលី​បើក​ការដ្ឋាន ជួសជុល​ផ្លូវ ទៅកាន់​តំបន់​ទេសចរណ៍ ធម្មជាតិ​ទឹកធ្លាក់ ថ្ម​ក្រាល

​លោក​អភិបាលខេត្ត បានបញ្ជាក់​ទៀតថា រមណីយដ្ឋាន​ទេសចរណ៍ ទឹកធ្លាក់​ថ្ម​ក្រាល គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ ដែលមាន​ភាព​ទាក់ទាញ​បំផុត ដែល​អ្នកទេសចរ​ជាច្រើន មកពី​គ្រប់ទិសទី បាន​មកលេង​កម្សាន្ត ទោះបី​ផ្លូវ​ទៅកាន់​តំបន់​នេះ នៅ​ពុំទាន់​មាន​ភាពងាយស្រួល យ៉ាងណា​ក៍ដោយ ។ ដូចនេះ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​មកលេង​កាន់តែច្រើន អាជ្ញាធរ​មូលដ្ឋាន សហគមន៍​ទេសចរណ៍ ត្រូវតែ​រៀបចំ​ឲ្យ​មាន ការអភិវឌ្ឍ​បន្ថែមទៀត​។ ជាមួយនេះ ក៏ត្រូវ​គិតគូ​ចំពោះ ការផ្តល់​សេវាកម្ម​ទេស​ចរណ៍ និង​ការការពារ​សន្តិសុខ សុវត្ថិភាព ជូន​ភ្ញៀវ ឲ្យ​បានល្អ​ប្រសើរ ។​

ការ​ប្រារព្ធ​ពិធីក្រុង​ពាលី​បើក​ការដ្ឋាន ជួសជុល​ផ្លូវ ទៅកាន់​តំបន់​ទេសចរណ៍ ធម្មជាតិ​ទឹកធ្លាក់ ថ្ម​ក្រាល

​លោក​អភិបាល ខេត្តកំពង់ឆ្នាំង បាន​អំពាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ កាប់​រុករាន​ទន្ទ្រាន យក​ដីព្រៃ​របស់​រដ្ឋ ដោយ​ខុសច្បាប់ ដែល​ធ្វើ ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ការអភិរក្ស ធនធានធម្មជាតិ ។ ទន្ទឹមនឹងនេះ លោក​បាន​ក្រើន​រំលឹកថាៈ ប្រជាពលរដ្ឋ ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបទ ពី​ការកាប់​ឈើ ដើម្បី​ជីវី​ភាព មកប្រើប្រាស់ ធនធានធម្មជាតិ ព្រៃឈើ ដែលមាន​ស្រាប់ ព្រមទាំង​ជួយ​ការពារ និង​ដាំ​បន្ថែម ពីព្រោះ​ព្រៃឈើ ជា​សម្បត្តិ​ដ៏​មានតម្លៃ​បំផុត សម្រាប់​សង្គមជាតិ ដែល​ធ្វើ​ឲ្យ​ជីវភាព​មាន​ភាព ប្រសើរឡើង តាម​វិស័យ​ទេសចរណ៍ ធម្មជាតិ​ដ៏​សម្បូរ​បែបនេះ ។​

ការ​ប្រារព្ធ​ពិធីក្រុង​ពាលី​បើក​ការដ្ឋាន ជួសជុល​ផ្លូវ ទៅកាន់​តំបន់​ទេសចរណ៍ ធម្មជាតិ​ទឹកធ្លាក់ ថ្ម​ក្រាល

​សូមបញ្ជាក់ថា តំបន់​ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់​ថ្ម​ក្រាល មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​កោះ​ក្ទ​ម្ភ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ចម្ងាយ ២៨ គីឡូម៉ែត្រ ពី​ទីរួមស្រុក​ទឹកផុស និង​ប្រមាណ​ជា ៥០ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង ។ ទោះបី​ផ្លូវ​ធ្វើដំណើរ ទៅកាន់​រមណីយដ្ឋាន ទឹកធ្លាក់​ធម្មជាតិ​មួយ​នេះ មានការ​លំបាក ដោយ​អន្លើៗ​ក៏ដោយ ក៏មាន​អ្នក​ទៅលេង កម្សាន្ត​ជា​ហូ​ហែរ មិន​ដាច់​ផងដែរ ៕​/V

ការ​ប្រារព្ធ​ពិធីក្រុង​ពាលី​បើក​ការដ្ឋាន ជួសជុល​ផ្លូវ ទៅកាន់​តំបន់​ទេសចរណ៍ ធម្មជាតិ​ទឹកធ្លាក់ ថ្ម​ក្រាល
ការ​ប្រារព្ធ​ពិធីក្រុង​ពាលី​បើក​ការដ្ឋាន ជួសជុល​ផ្លូវ ទៅកាន់​តំបន់​ទេសចរណ៍ ធម្មជាតិ​ទឹកធ្លាក់ ថ្ម​ក្រាល
តំបន់​ទេសចរណ៍ ធម្មជាតិ​ទឹកធ្លាក់ ថ្ម​ក្រាល
តំបន់​ទេសចរណ៍ ធម្មជាតិ​ទឹកធ្លាក់ ថ្ម​ក្រាល
តំបន់​ទេសចរណ៍ ធម្មជាតិ​ទឹកធ្លាក់ ថ្ម​ក្រាល

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ ហ៊ុន សែន កោត...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

កម្ពុជា​ប្រារព្ធ​ទី​វា​ជា...

ដោយ​: ជា​សីហៈ​/​កំពង់ចាម​...

​សម្តេច​តេ​ជោ ហ៊ុន សែន នឹ...

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេ...

អនុប្រធាន​ទី​២​នៃ​រដ្ឋសភា...

ដោយៈ​សុផល​/​ភ្នំពេញៈ​លោកស...