Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​ខ្លួន​...

បញ្ជូន​ខ្លួន​សន្តិសុខ​កាស៊ីណូ ប្លា​ទីន​អន្តរជាតិ​ម្នាក់ ទៅ​តុលាការ ពីបទ​ឃាតកម្ម​

ដោយៈ វណ្ណៈ / ព្រះសីហនុៈ បុគ្គលិក​សន្តិសុខ ប្រចាំ​នៅកាស៊ី​ណូ ប្លា​ទីន​អន្តរជាតិ ក្រុងព្រះសីហនុ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​បង្ក​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​ចោទ​ពីបទ ឃាតកម្ម ។ ជនសង្ស័យ បាន​ប្រើ​កាំបិត​ចុង​ស្រួច ចាក់​ជនរងគ្រោះ​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់ កាលពី​យប់ ថ្ងៃទី​២៩ កញ្ញា នៅ​ខាងក្រោយ​សណ្ឋាគារ ខ្សាច់ ស ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ហ៊ា​ប រតនា ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ បុគ្គលិក​សន្តិសុខ កាស៊ីណូ ប្លា​ទីន​អន្តរជាតិ បាន​យក​កាំបិត​ចុង​ស្រួច ចាក់ទៅលើ​ឈ្មោះ អេ​ល ហា​ម៉ាត់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ជនជាតិ​ខ្មែរឥស្លាម មុខរបរ​ដូចគ្នា ត្រូវចំ​គល់​ដោះ ខាងឆ្វេង បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​បាន​ស្លាប់ ពេល​បញ្ជូនមក​ទៅដល់ មន្ទីរពេទ្យបង្អែក​ខេត្ត ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បានបញ្ជាក់​ថាៈ អំពើហិង្សា​នេះ បាន​កើតឡើង​ដោយសារ​ជនសង្ស័យ និង​ជនរងគ្រោះ មានទំនាស់​គ្នា ពេល​ប្រចាំការ និង​ធ្វើ​អនាម័យ នៅ​កន្លែង​យាម ។

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច បញ្ជូន​ខ្លួន និង​សំណុំរឿង ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​និតិ​វិធី​ច្បាប់ ៕​/V

ជនសង្ស័យ ឈ្មោះ ហ៊ា​ប រតនា
កាំបិតចុងស្រួច ដែលជាវត្ថុតាង បានត្រូវសមត្ថកិច្ច ដកហូត
ជនរងគ្រោះ​ឈ្មោះ អេ​ល ហា​ម៉ាត់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកជំនាញៈ​តម្លៃ​អចលនទ្រព...

​ដោយ:​ច្រាយ ចំណាន​/​ភ្នំព...

ទោះ​ស្ថិតក្នុង​ស្ថានភាព​ក...

​ដោយៈ ច្រាយ ចំណាន​/​ភ្នំព...

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជ...

​ដោយៈ ជា សីហៈ​/​ភ្នំព...

កុំ​ភ្លេច​អេ​ដ​ស៏​មិនទាន់...

​ ដោយៈ ជា សីហៈ​/​ភ្នំព...