Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ផលិតផល​កសិកម...

​ផលិតផល​កសិកម្ម​ក​ម្ពុ​ជាជាង​៦​លាន​តោន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​៩​ខែ​២០២០

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ដែល​បាន​កែច្នៃ​រួច​និង​មិនទាន់​កែច្នៃ​ប្រមាណ​១៤​មុខទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ​ជាង​៦​លាន​តោន​ក្នុង​រយៈពេល​៩​ខែ​នៅ​ឆ្នាំ​២០២០​នេះ ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​នៅ​ថ្ងៃទី​១​ខែតុលា​ឆ្នាំ ២០២០​នេះ​។​

​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា​ផលិតផល​កសិកម្ម​សំខាន់​ដែល​ត្រូវបាន​នាំចេញ​រួមមាន​អង្ករ​សម្រេចបាន ៤៨៨,៧៧៥ តោន​មាន​កំណើន ២២.៦៣% ធៀប​ទៅ នឹង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩(៣៩៨,៥៨៦​តោន​)​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន​៦០​ប្រទេស​។​ស្រូវ​សម្រេចបាន​១,៣៩២,៣០៦​តោន​,​ថយចុះប្រមាណ១៧%ធៀប​ប្រៀប​ទៅ​ឆ្នាំ ២០១៩, នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​(​ក្រៅផ្លូវការ​)​។​គ្រប់​ស្វាយចន្ទី​សម្រេចបាន ២០៤,២០៨តោន​មាន​កំណើន២០.៥%,នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​,ជប៉ុន​, រុស្សី​, ចិន​,ហុងកុង​,បារាំង​,កូរ៉េ​,តួ​គី​,បង់​ក្លា​ដេ​ស​និង​ថៃ​។​គ្រាប់ពោត​សម្រេចបាន​១៩៣,៩៥០​តោន​នាំចេញទៅ​កាន់​ប្រទេស​ថៃ​,កូរ៉េ​និង​កោះ​តៃវ៉ាន់​។​ចេកអំបូង​លឿង​ស្រស់​សម្រេចបាន២៣៥,១៧១.៦៣តោន​មាន​កំណើន២២៥.៦៩%,នាំចេញ​ទៅកាន់​ប្រទេសចិន វៀត ណាម​និង​ជប៉ុន​។​ក្រូចថ្លុង​សម្រេចបាន ១៥,១៥០ តោន​នាំទៅ​កាន់​ប្រទេស​ថៃ​។​ដំណាប់​ស្វាយ​សម្រេចបាន៤,៩៩៨.៦៤​តោន​នាំចេញ​ទៅកាន់​ប្រទេសចិន​,ជប៉ុន​,​ថៃ​,​កូរ៉េ​,​ហ្វីលី ពីន​និង​វៀតណាម​។​ដំឡូង​មី​ស្រស់​សម្រេចបាន​១,៧៨០,៤៩៦​តោន​នាំចេញ​ទៅកាន់​ប្រទេ សវៀតណាម​និង​ថៃ​ទាំង​ផ្លូវការ​និង​ក្រៅផ្លូវការ។​ចំណិត​ដំឡូង​មី​ក្រៀមសម្រេចបាន​១,២០២,៦៤៤.៨១​តោន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ​និង​វៀតណាម​(​ផ្លូវការ​)​។​ម្សៅដំឡូង​មី​សម្រេចបាន​១២,០០២​តោនបាន​ថយចុះ​៥៦.៧២%,​នាំចេញ​ទៅកាន់​ប្រទេស​ឥណ្ឌា​, ចិន​, ប៊ែ​ល​ហ្សិ​ក​, ហូ​ឡង់​, ប៉ា​គី​ស្ថាន​, ឆេ​ក​,​ក្រូ​អាតនិងអ៊ីតាលី ។ ផ្លែស្វាយ​ស្រស់​សម្រេចបាន ៦២,៩២០.៥៦​តោន​មាន​កំណើន​១៥៨.៨៣%នាំចេញ​ទៅកាន់​ប្រទេស​ថៃ​,វៀតណាម​,បា រាំង​,រុស្សី​,កូរ៉េ​និង​ហុងកុង​។​ម្រេច​សម្រេចបាន​៤,១២១.៩៥តោនមាន​កំណើន​១២៣.៧៦%​នាំ ចេញទៅ​កាន់​ប្រទេស​ជប៉ុន​, ប៊ែ​ល​ហ្សិ​ក​,​ហូ​ឡង់​,​បារាំង​, អាល្លឺម៉ង់​, ស្វី​ស​, វៀតណាម​,អា​មេ​រិច​,រុស្ស៊ី​,អង់គ្លេស​,​ឥណ្ឌា​, បេឡា​រូស​, កូរ៉េ​, ឆេ​ក​,​ណូ​វែ​ហ្សែ​ឡង់​, អូស្ត្រាលី​, ថៃ​, តៃ វ៉ាន់​, ស៊ុយ​អ៊ែត​, សិង្ហ​បុរី​និង​ប្រទេស​អូស្ត្រាលី ។ ម្ទេស​ស្រស់​៥៥,១៥៤.៦០​តោន​និង​ម្ទេស​ក្រៀម ១,៥០០ តោន​មាន កំណើន​ទ្វេដង​ធៀប​ប្រៀប ទៅនឹង​ឆ្នាំ​២០១៩,​បាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ និង បន្លែស្រស់​សម្រេចបាន ៨៧.៥៧ តោន​នាំចេញ​ទៅកាន់​ប្រទេស​បារាំង​,​ឆេ​ក និង​ប្រទេស​ហូ​ឡង់ ។​

​សូម​ជម្រាប​ផងដែរ​ថា​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​និង​ចិន​ចូល​ជា​ធរមាន​ផលិតផល​កសិកម្ម​កម្ពុ​ជា​កាន់​តែមាន​ទីផ្សារ​ល្អប្រសើរ​ឡើង​ដោយ​ទំនិញ​ជាង ៣៤០​មុខទំនិញ​នឹងត្រូវ​នាំចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ដែល​ភាគច្រើន​សុទ្ធសឹង​ជា​ផលិតផល​កសិកម្ម​និង​ផលិតផល​សម្រេច​កែច្នៃ​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...