Home ព័ត៌មានជាតិ សង្គម រដ្ឋបាលខេត្តផ...

រដ្ឋបាលខេត្តផ្តល់កុំព្យួទ័រ១៤គ្រឿងដល់វិទ្យាល័យ ហ៊ុន សែន សាលាក្រៅដើម្បីសម្រួលការងាររដ្ឋបាលក្នុងសាលា

ដោយ:ភ្នំខៀវ/ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិនផ្តល់កុំព្យួទ័រចំនួន១៤ គ្រឿងឲ្យដល់វិទ្យាល័យ ហ៊ុន សែន សាលាក្រៅសម្រាប់សម្រួលការងាររដ្ឋបាលក្នុងលាសារៀន។

ក្នុងពិធីប្រគល់ទទួលកុំព្យួទ័រប្រភេទ Destop លើតុនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០​កន្លងមកនេះ លោក ផាន់ ចាន់ធុល អភិបាលប៉ៃលិនបានលើកឡើងថា ការផ្តល់កុំព្យួទ័រជូនដល់វិទ្យាល័យ ហ៊ុន សែន សាលាក្រៅនេះគឺសម្រាប់បំពេញបន្ថែមនូវតម្រូវការចាំបាច់សម្រួលដល់កិច្ចដំណើរការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៅក្នុងវិទ្យាល័យនេះ។

លោក អភិបាលខេត្តបន្តថា÷ បច្ចុប្បន្នប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍ជឿនលឿនទៅមុខ ពិសេសបច្ចេកវិទ្យា ក៏ដូចជាព័ត៌មានវិទ្យាផ្សេងៗ។ ការវិវឌ្ឍន៍ក្នុងដំណាក់កាលថ្មីនេះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចាំបាច់ត្រូវដើរឲ្យទាន់សម័យកាល ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ផងដែរព្រោះប្រព័ន្ធព័ត៌មានវិទ្យានេះទាមទាឲ្យយើងអនុវត្តឲ្យចំគោលដៅលើការបង្រៀន ការសិក្សាស្រាវជ្រាវជៀសវាងកុំឲ្យក្លាយជាអាវុធមុខពីរ ដូច្នេះការផ្តល់កុំព្យូទ័ររបស់រដ្ឋបាលខេត្តនេះសូមលោកគ្រូ អ្នកគ្រូ សិស្សនុសិស្សប្រើប្រាស់ឱ្យចំគោលដៅនិងមានប្រសិទ្ធខ្ពស់សំដៅពង្រឹងពង្រីកអភិវឌ្ឍន៍ធនធានមនុស្សចូលរួមអនុវត្តន៍ទាំងអស់គ្នាស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងជៀសឱ្យឆ្ងាយពីគ្រឿងញៀននាំឲ្យប៉ះពាល់ដល់អនាគត និងសង្គមជាតិទាំងមូល។

លោក ផាន់ ចាន់ធុល បានក្រើនរំលឹកផងដែរដល់នាយកសាលា លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវជម្រុញការពន្យល់ណែនាំបន្ថែមទៀតជុំវិញការថែរក្សាការពារអនាម័យឲ្យបានជាប់ជាប្រចាំចំពោះសិស្សានុសិស្សក្នុងអំឡុងពេលជំងឺឆ្លងកូវីដ-១៩ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នាឱ្យមានប្រសិទ្ធិ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

ក្រសួងសុខាភិបាល​ប្រកាស​ពី...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ខ្យល់​ខ្លាំង និង​សកម្មភាព...

​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ...