Home ព័ត៌មានជាតិ សន្តិសុខ ករណីបន្លំអត្ត...

ករណីបន្លំអត្តសញ្ញាណចូលពន្ធនាគារឈានដល់ចោទប្រកាន់ប្រធាននាយកដ្ឋាននីតិកម្មនៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាតូម

ដោយៈសរិទ្ធ/ភ្នំពេញ ៖ លោកហ៊ា ង រតនា ប្រធាន នាយកដ្ឋាន នីតិកម្ម នៃ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាតូម ខែ ភី ថលនិងជាមន្ត្រីយោធាពាក់សក្តិ៥ដែលជាប់ពាក់ព័ន្ធការបន្លំអត្តសញ្ញាណចូលពន្ធនាគារព្រៃសដើម្បីគំរាមកំហែងអតីតអគ្គនាយករងគ្រឹះស្ថាន មីក្រូ​ហិរញ្ញវត្ថុ អាតូម ខែ ភី ថលដែលបច្ចុប្បន្នជាប់ឃុំនៅពន្ធនាគារនេះបានត្រូវលោកសាយ​ណូរ៉ាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទកំហែង​យករួចបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធីឈានដល់ការសម្រេចឃុំខ្លួនឬមិនឃុំខ្លួន។​

ការបន្លំអត្តសញ្ញាណរបស់លោកហ៊ា ង រតនា នេះបានធ្វើឲ្យលោក អ៊ុ ក គីរី រតនៈ អតីតអគ្គនាយករងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាតូម ខែ ភី ថល​បានដាក់ពាក្យបណ្តឹងមកអយ្យការអម សាលាដំបូង រាជធានី ភ្នំពេញដែលមានកម្មវត្ថុ ប្តឹ ង ឈ្មោះ ហ៊ា ង រតនា ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ ប្រធាន នាយកដ្ឋាន នីតិកម្ម នៃ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាតូម ខែ ភី ថល មាន ទីលំនៅ ផ្ទះលេខ ៥២ E0 ផ្លូវលំ ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ពី បទ ប៉ុនប៉ង កំហែង យក កាលពី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ២ ៖ ១៥ នាទីរសៀល នៅ មណ្ឌល អប់រំ កែប្រែ ទី ១ រាជធានី ភ្នំពេញ ។

ក្នុងពាក្យបណ្តឹងនេះយលោក អ៊ុ ក គីរី រតនៈបានបញ្ជាក់ពីដំណើររឿងថាកាលពី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ប្រហែល ២ ៖១៥ នាទីរសៀលលោក  ត្រូវ បាន មន្ត្រី ពន្ធនាគារ មក ហៅ ឲ្យ ទៅ ជួប គ្រួសារ ដែល មកសួរសុខទុក្ខ តែ ពេល ទៅដល់ លោក ពិតជា មានការ ភ្ញាក់ផ្អើល យ៉ាង ខ្លាំង ដោយសារ អ្នក មក ជួប នោះ គឺជា ឈ្មោះ ហ៊ា ង រតនា និង បុរស ម្នាក់ទៀត (ពុំ ស្គាល់ អត្តសញ្ញាណ ) មក ជួបលោក ជា លក្ខណៈ ឯកជន ក្នុង ពន្ធនាគារ ។ ក្នុង ការ ជួប នោះ ឈ្មោះ ហ៊ា ង រតនា តំណាង គ្រឹះស្ថាន មីក្រូ ហរិ ញ្ញ វត្ថុ អាតូម បាន គំរាមកំហែង លោក ថា “ គាត់ បាន ដឹង ទាំងអស់ ពី រឿង ដែល ឯង (អ៊ុ ក គីរី រតនៈ ) ពឹងពាក់ មេធាវី ឲ្យ សុំ ធានា នៅ ក្រៅ ឃុំ ” ។ មិនតែប៉ុណ្ណោះ ឈ្មោះ ហ៊ា ង រតនា បាន បន្ត គំរាមកំហែង  ទៀត ថា “ មិនបាច់ ទៅ ចំណាយ លុយ ៥០ ០០០ ដុល្លារ អាមេរិក ទៅ ៦០ ០០០ ដុល្លារ អាមេរិក ទេ វា ឥតប្រយោជន៍ ទេ បើ ទោះជា ឯង (អ៊ុ ក គីរី រតនៈ ) អាច ចេញក្រៅ ឃុំ បាន ក៏ ខ្ញុំ នឹង រក វិធី ដាក់ ករ ណី ផ្សេងៗ ទៀត ដើម្បី នាំ ខ្លួនឯង (អ៊ុ ក គីរី រតនៈ ) មក ដាក់ ពន្ធនាគារ ដដែល ទេ ហើយ ទោះ អ្នកឯង ទៅ ពឹង មេធាវី ណា ក៏ ពុំ មានប្រយោជន៍ ដែរ ” ។ លើស ពី នេះ ឈ្មោះ ហ៊ា ង រតនា ថែមទាំង តាមដាន រាល់ សកម្មភាព របស់ ក្រុមហ៊ុន ដែល លោក បាន ចូល ហ៊ុន គ្នា រកស៊ី ជាមួយ មិត្ត ភក្តិ នោះ មិនសូវ មាន ដំណើរការ ទេដោយដឹង ថា ផ្ទះ របស់លោក កំពុង ជាប់ បញ្ចាំ នៅ ធនាគារ ។

 ដោយ ផ្អែកលើ ស្ថានភាព ទន់ខ្សោយ របស់លោក និង ក្រុម គ្រួសារ ឈ្មោះ ហ៊ា ង រតនា បាន ប្រើ មធ្យោបាយ ទុច្ចរិត បោកបញ្ឆោត ផង គំរាម និង បង្ខំឲ្យ លោក ទៅ ខ្ចី លុយ ពី ឯកជន ដើម្បី លោះ ប្លង់ដី និង ផ្ទះ ចេញពី ធនាគារ និង នៅសល់ លុយ យក មក ឲ្យ គាត់ ដើម្បី ជា ការដោះដូរ ជាមួយនឹង ការ ដក ពាក្យ ប ណ្តឹ ង រដ្ឋប្បវេណី ក្នុង សំណុំរឿង ព្រហ្មទណ្ឌ លេខ ៩០ ៩៣ ចុះ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ របស់ សាលាដំបូង រាជ ធានី ភ្នំពេញ និង ឲ្យ លោក បាន នៅ ក្រៅ ឃុំ និង ឲ្យ លោក គិត ពី កូន និង ប្រពន្ធ នៅ ខាងក្រៅ ហើយ កុំ ស្តា យ ពី ទ្រព្យសម្បត្តិ អី ព្រោះ ទ្រព្យ អាច រក មកវិញ បាន ទេ (ន័យ នេះ ឈ្មោះ ហ៊ា ង រតនា បំភ័យ លោក ដើម្បី ឲ្យ លោក មានការ ភិតភ័យ និង ព្រម យក ប្លង់ដី និង ផ្ទះ ទៅ ខ្ចី លុយ ពី ឯកជន យក មក ឲ្យ គាត់ ) ។

អំពើ របស់ ឈ្មោះ ហ៊ា ង រតនា បាន ធ្វើឲ្យ លោក មានការ ភិតភ័យ និង តក់ស្លុត យ៉ាង ខ្លាំង ព្រោះ គាត់ បាន គំរាម លោក និង បាន តាមដាន រាល់ ព ត៌ មាន ឯកជន គ្រួសារ អាជីវកម្ម និង ទ្រព្យ សម្បត្តិ របស់លោកដែល ជាហេតុ ធ្វើឲ្យ លោក មានការ បារម្ភ ពី សុវត្ថិភាព របស់ គ្រួសារ រួម ទាំង សុវត្ថិភាពលោក ផង ដែរ ។

លោក អ៊ុ ក គីរី រតនៈបានសំណូមពរតុលាការថា ដើម្បី ថែរក្សា ស ណ្តា ប់ ធ្នាប់ សាធារណៈ និង សន្តិសុខ សង្គម លោក សូម សំណូមពរ លោក ព្រះរាជអាជ្ញា មេត្តា ចាត់ការ តាម នីតិវិធី ដោយ បើក ការចោទប្រកាន់ លើ ឈ្មោះ ហ៊ា ង រតនា ពី បទ ប៉ុនប៉ង កំហែង យក និងទាមទារ សំណង ជម្ងឺ ចិត្ត ចំនួន  ១០,០០០ ដុល្លារ អាមេរិក  ។

បន្ទាប់ពីបានទទួលចាត់ការពាក្យបណ្តឹងនេះលោកសាយ ​ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើលិខិតទៅពន្ធនាគារដើម្បីបញ្ជាក់ការពិត។

នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០លោកឆែម សាវុធអគ្គនាយករងនៃ អគ្គនាយកដ្ឋានពន្ធនាគារនិង ជា ប្រធាន មណ្ឌល អប់រំ កែប្រែ ទី ១បានធ្វើលិខិត បញ្ជាក់ពី ករណី ចូល ជួប សួរសុខទុក្ខ ជន ជាប់ឃុំ ចំនួន ០៣ នាក់ នៅ មណ្ឌល អប់រំ កែប្រែ ទី ១ កាលពី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ២៖ ១៥ នាទី រសៀល ។

 ក្នុងលិខិតនោះប្រធាន មណ្ឌល អប់រំ កែប្រែ ទី ១ សូមជម្រាប ជូន លោក ព្រះរាជអាជ្ញា រង អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ មេត្តា ជ្រាប ថា នៅ វេលា ម៉ោង ១៖ ៤០ នាទី រសៀល ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ឧត្តម អគ្គានុរក្ស ថ្នាក់ លេខ ២ សក់ តុង ហេង អនុប្រធាន មណ្ឌល អប់រំ កែប្រែ ទី ១ ទទួល ផែន ប្រតិបត្តិ បាន សុំ ការអនុញ្ញាត ពី លោក ប្រធាន មណ្ឌល ឲ្យ ឈ្មោះ ហ៊ា ង រតនា និង មិត្ត ភក្តិ ម្នាក់ទៀត (មិន ស្គាល់ ឈ្មោះ ) ដែល មាន លេខ ទូរ សព្ទ័ (០១៧ ៧៧៩ ៦៦៦,០១២ ១៣៤៥ ៦៧៨ ) បាន ចូល ជួប ជន ជាប់ឃុំ ចំនួន ០៣ នាក់គឺ ០១- អ៊ុ ក គីរី រតនៈ ០២- អ៊ូ វាសនា ០៣- លី សុខ គា  ពិតប្រាកដ មែន ដោយ ស្នើសុំ ជួប សួរសុខទុក្ខ ធម្មតា ក្នុងនាម ជា មិត្ត ភ ក្តិ។ មណ្ឌល ក៏ អនុញ្ញាត ឲ្យ ជួប មិន ស្មាន ថាយក ការអនុញ្ញាត របស់ មណ្ឌល ឲ្យ ជួប ជា ការ កៀប បង្ខំ លើ ជន ជាប់ឃុំ នោះ ទេ ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចិន​នឹង​ដាក់​ចេញ​នូវ​ពន្ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...