ក្រុង​ឈុ​ង​ឈី​ង​នាំចូល​ផ្លែឈើ​ប្រទេស​អាស៊ីអាគ្នេយ៍​តាម​“​ច្រក​ផ្លូវ​ទៅ​ភាគខាងត្បូង​”​លើផ្លូវ​គោក

1551
ចែករម្លែក

​កុងតឺន័រ​ស្តុក​មៀន​ចំនួន​ពីរ មកពី​ប្រទេស​ថៃ និង​កុងតឺន័រ​ស្តុក ស្រកានាគ​ចំនួន​ពីរ​មកពី​ប្រទេស វៀតណាម​បាន​ត្រូវ​ដឹកជញ្ជូន​ទៅដល់ កំពង់ផែ​រួច​ពន្ធ​នៃ ក្រុង​ឈុ​ង​ឈី​ង​តាម “​ច្រក​ផ្លូវ​ទៅ​ភាគ ខាងត្បូង​” ហើយ បាន​បំពេញបែបបទ ឆ្លង​គយ​ដោយ ជោគជ័យ ។ ផ្លូវ​នាំចូល​ផ្លែឈើ​ពី តំបន់​អាស៊ីអាគ្នេយ៍​តាមផ្លូវ​គោក​ថ្មី នេះ​នឹង​អាច​សំចៃ​រយៈពេល​២៧ ថ្ងៃ បើ​ប្រៀបធៀប​នឹង មធ្យោបាយ ដឹក ជញ្ជូន​តាមផ្លូវ​ទឹក​។​

​អ្នកទទួលខុសត្រូវ​នៃ​កំពង់ផែ រួច​ពន្ធ​ក្រុង​ឈុ​ង​ឈី​ង​បាន​គូស បញ្ជាក់ថា​ផ្លែឈើ​ដែល​មកពី​ប្រទេស ថៃ និង​វៀតណាម​ទាំង​នោះបាន​ត្រូវ​ដឹក ជញ្ជូន​ទៅដល់​ក្រុង​ឈុ​ង​ឈី​ង​ដោយ​ឆ្លងកាត់​ច្រក​អន្តរជាតិ ម៉ក​ហាន​នៃ ខេត្ត​យូ​ន​ណាន ហើយ​បាន​ចំណាយ ពេល​ត្រឹមតែ​ប្រាំបួន​ថ្ងៃ​ប៉ុណ្ណោះ ។
​ផ្លែ​ឈី​ទាំងនេះ​បាន​ត្រូវដាក់​ក្នុង កុងតឺន័រ​ក្លាស្សេ និង​ដឹកជញ្ជូន​មក ប្រទេស​ចិន ហើយ​បាន​អនុវត្តន៍ យន្តការ​ស្តីពី​ការធ្វើសមាហរណកម្ម​ស្ថាប័នគយ​ទូទាំងប្រទេស​ចិន ដែល​បានទទួល​នូវ​ការពិនិត្យ តាមដាន​ជាប់​រហូត​ពី ស្ថាប័នគយ​នៃ​ក្រុង​ឈុ​ង​ឈី​ង​។ អ្នក ជំនាញការ​បាន​វិភាគ​ថា “​ច្រក​ផ្លូវ​ទៅ ភាគខាងត្បូង​” ដែល​បង្កើត​ដោយ ក្រុង​ឈុ​ង​ឈី​ង​នោះបាន​បើក​ច្រក​ឡូ​ជី​ស្ទីក​ថ្មី​មួយ​សម្រាប់ សម្រួល​ដល់​ការ នាំចូល​ផ្លែឈើ​ពី​ប្រទេស​អាស៊ី អាគ្នេយ៍​មក​ក្រុង ឈុ​ង​ឈី​ង​។ ដោយ​ហួង សៀង​(​ស៊ីន​ហួ​ចិន​)

​មូ​ហាន​ចំណុច​ឆ្លងកាត់​នៃ​ច្រកព្រំដែន​ចិន​-​ឡាវ កំពុងតែ​ក្លាយជា​ច្រក​នាំចូល​ទំនិញ ដ៏​សំខាន់​ពី​តំបន់ អាស៊ីអាគ្នេយ៍ ដើម្បី​នាំចូល​ទៅកាន់ ប្រទេស​ចិន (​រូបថត​ដោយ Zhang Tong)​

ទីតាំងផ្សាយពាណិជ្ជកម្ម