Home ព័ត៌មានជាតិ សន្តិសុខ មន្ត្រីយោធាម្...

មន្ត្រីយោធាម្នាក់ស្រវឹងជោកជាំ ចុះមកជេរបញ្ចោរកប់ៗមាត់និងវាយគេថែមទៀតផង ករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ

ដោយ:ឆាយានាថ/ភ្នំពេញ ៖ ជាមន្ត្រីយោធាម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ និយាយស្តាប់គ្នាលែងចង់បានទៅហើយ បានចុះពីលើឡាន រួចជេរបញ្ចោរកប់ៗមាត់និងវាយ គេថែមទៀតផង គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច សោះ ។

គ្រោះថ្នាក់ចរាចរណ៍ នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៤ អូរដឹម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានដែលទើបទទួលបាននៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នេះ គឺ មន្ត្រីយោធាវ័យចំណាស់រូបនេះ នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជិះឡានម៉ាក Morning ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-7402 ។

ក្នុងហេតុការណ៍ នេះ មន្ត្រីយោធារូបនេះ ចង់ប្រព្រឹត្តអំពើហិង្សាលើអ្នកដទៃជាញឹកញាប់ តែបានអ្នកដំណើរឃាត់ជាប់ជានិច្ច ។

បញ្ហានេះ សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនឹងជួយវែកមុខមន្ត្រីយោធាដែលស្រវឹងជោគជាំ ហើយប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ផង ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដូវវស្សា​ឆ្នាំ​២០២០​ចូលដ...

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​...

ជនជាតិ​ចិន​បើករថយន្ត​បុក​...

​ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ...

​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

​អាវុធហត្ថ​រាជធានី ស្ម័គ្...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...