“​ដឹង​យក្ស​” នឹង​បង្ហាញជូន​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​សំបូរ​ព្រៃ​គុក​ឆ្នាំ​ថ្មី​នេះ​

2450
ចែករម្លែក
  • 147
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ព្រឹត្តិការណ៍​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី “​សំបូរ​ព្រៃ​គុក​” នៅ​ខេត្តកំពង់ធំ ឆ្នាំនេះ គឺ​បានធ្វើ​ឧបករណ៍​បុរាណ “​ដឹង​យក្ស​” ដើម្បី​ដាក់​បង្ហាញ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេ​ចរណ៍​ជាតិ និង​អន្តរជាតិ នៅ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ចាប់​ថ្ងៃ​១៤ ដល់​១៦​មេសា​ខាងមុខនេះ​។​

“​ដឹង​” គឺជា​ឧបករណ៍​បុរាណ​របស់​របស់​ជនជាតិ​ដើម​ភាគតិច​គួ​យ ដែល​ប្រើប្រាស់​សម្រាប់​ចាំងឈើ និង​កាប់​ឈើ​។ ឧបករណ៍​ប្រភេទ​នេះ កូន​ខ្មែរ​ជំនាន់​ក្រោយ​មួយចំនួន មិនបាន​ស្គាល់​នោះទេ​។​

“​ដឹង​យក្ស​” ត្រូវបាន​ដង្ហែ​ទៅ​ដាក់តាំង​ក្នុង​ព្រឹត្តិការណ៍ ស​ង្ក្រា​ន​ឆ្នាំ​ថ្មី នៅ​ប្រាសាទសំបូរព្រៃគុក ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ និង​រក្សា​វប្បធម៌​រប​ស់​ជនជាតិដើម​ភាគតិច នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៨​។

​លោក ឈឹម ប៊ុន​ឈំ ជាងឈើ​ធ្វើ​ដឹង​ខ្នាត​យក្ស បាន​និយាយថា ឧបករណ៍ប្រើប្រាស់​ដែលមាន​ឈ្មោះថា ដឹង​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ដើម យកទៅ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ជាពិសេស ជនជាតិដើម​ភាគតិច «​គួ​យ​» ដែល​សព្វថ្ងៃ​ពួកគាត់​នៅតែ​បន្ត​ប្រើប្រាស់​ឧបករណ៍​បុរាណ​នេះ​ជា​ដដែល​។ លោក​បន្តថា ដោយ​មើលឃើញ​ពី​ការប្រើប្រាស់​ឧបករណ៍​នោះ ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ បានធ្វើ​ការគាំទ្រ និង​បង្កើត​ឡើងជា​លើកដំបូង​បង្អស់ ដើម្បី​ដាក់​បង្ហាញ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កំសាន្ត នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​នេះ នៅក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក ដែលជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​។
​លោក​បន្តថា ដឹង​នេះ​មាន​ប្រវែង​ជាង​៨​ម៉ែត្រ គឺជា​ឧបករណ៍​កេរ្តិ៍ដំណែល​របស់​ដូនតា​ខ្មែរ​យើង តាំងពី​បុរាណកាល​មក ហើយ​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​គួ​យ បាន​ចាត់ទុកជា​ប្រពៃណី និង​ទំនៀម​ទំលាប់ និង​ប្រើប្រាស់​រហូតដល់​ពេលបច្ចុប្បន្ន មិនដែល​បោះបង់​នោះឡើយ ហើយ​ត្រូវបាន​យកទៅ​ប្រើប្រាស់​ក្នុង​គ្រួសារ និង​នៅក្នុង​សហគមន៍​នោះ​ថែមទៀត​។

លោក ហ៊ិ​ន សុ​ភ័​ណ្ឌ អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ការផ្តួចផ្តើម​គំនិត​ធ្វើ​នូវ​ឧក​រណ៍​ទាំងអស់នេះ គឺជា​ការខិតខំ​ប្រឹងប្រែង ក្នុង​ស្មារតី​ជួយ​ថែរក្សា​ឧបករណ៍​ទាំងនេះ ដែលមាន​នៅក្នុង​មូលដ្ឋាន​របស់ ជនជាតិដើម​ភាគតិច​គួ​យ​យ៉ាងពិត​ប្រាកដ​។

​លោក​បន្តថា ក្រៅ​អំពី​ការដាក់​តាំងនូវ​ឧបករណ៍​ទាំងនេះ នៅ​ថ្ងៃ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​នេះ ក៏មាន​ការលេង​ល្បែង​ប្រជាប្រិយ​កំសាន្ត តាម​ប្រពៃណីជាតិ​ផ្សេងៗ​ទៀតផង​ដែរ ក្នុងនោះ​មានដូចជា ល្បែង​បោះ​ឈូង ទាញ​ព្រ័ត លាក់កន្សែង រាំវង់ និង​ឡើង​សសរ​ខ្លាញ់ ជាដើម​។​ល​។ ហើយ​អាជ្ញាធរខេត្ត បានរៀបចំ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី នៅ​ប្រាសាទសំបូរព្រៃគុក រង់ចាំ​ទទួល​ស្វាគមន៍ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មកពី​គ្រប់ទិសទី ដើម្បី​ចូលរួម​កំសាន្ត​សប្បាយ នៅក្នុង​រយះពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​។​

​សូមជម្រាបថា ឧបករណ៍ “​ដឹង​” ដែល​ដូនតា​ខ្មែរ​បន្សល់ទុក​ឲ្យ​រហូតមកដល់​សព្វថ្ងៃនេះ មានដូចជា កាំបិត ពូថៅ ផ្គាក់ កាំបិត​ងុ​ក ជា​ពិ​សេ ដឹងស្លាប ដែលជា​ឧបករណ៍​មួយ​ប្រភេទ អាច​កាប់​ផ្តួល​ឈើ​ធំៗ​បាន​ដោយ​ងាយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម