Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋរង...

ប្រជាពលរដ្ឋរងផលប៉ះពាល់លើ គម្រោងហេដ្ឋារចនា សម្ព័ន្ធទាំង ៣៨ខ្សែ ស្ម័គ្រចិត្តរុះរេីសំណង់ដោយខ្លួនឯង

ដោយ:គូលែន/សៀមរាប ៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅនិងប៉ះពាល់លើផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប បានចូលរួមសហការ និងស្ម័គ្រចិត្តរុះរេីសំណង់នានា ដោយខ្លួនឯង ។

នេះគឺជាការបញ្ជាក់របស់ដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅពេលដែលចុះពិនិត្យ ផ្លូវចំនួន២ខ្សែ ក្នុងក្រុងសៀមរាប។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ប្រធានក្រុមការងារទី៦ ស្តីពីការ ចុះសម្របសម្រួលនិងរុះរើសំណង់រំលោភលើផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និង ចំណីផ្លូវស្ទឹងសៀមរាប បានបញ្ជាក់ថា ក្រុមការងារបានចុះពិនិត្យនិងសម្រប សម្រួលលើការរុះរើសំណង់ និងសម្ភារផ្សេងៗទៀតរបស់បង ប្អូនប្រជាពលរដ្ឋដែលប៉ះពាល់លើគម្រោងហេដ្ឋារចនា សម្ព័ន្ធទាំង ៣៨ខ្សែ ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រគល់ជូនខេត្តសៀម រាប។

លោកបានបន្តថា ក្នុងនោះក្រុមការ ងារបានចុះត្រួតផ្លូវក្នុងសង្លាត់សាលាកំរើកចំនួន ២ខ្សែរួមមាន ផ្លូវលេខAD16 (ពីផ្លូវផ្សារទីហ៊ុយ ទៅប្រលាយកូរ៉េ) និង ផ្លូវលេខAD21 (ពីផ្លូវក្រោយផ្សារលើ មកដល់វីថីសម្តេចតេជោហ៊ុន សែន សន្តិភាព)។


លោកបានបន្តទៀតថា ក្រុមការងារបានចុះពិនិត្យ ផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពល រដ្ឋដែលប៉ះពាល់លើផ្លូវទាំងពីរខ្សែនេះឱ្យចូល រួមសហការ និងរុះរេីសំណង់នានាដែលប៉ះពាល់លេីទំហំខ្សែផ្លូវ ដើម្បីក្រុមការងារបច្ចេក ទេសអនុវត្តគម្រោងផ្លូវនេះបានរលូន។

សូមបញ្ជាក់ថា ក្នងការរុះរើ ផ្ទះសម្បែង និង របង នោះដែរ ក៏មាន ពលរដ្ឋ មួយចំនួន សុខចិត្ត ចូលរួម ជា មួយនឹងអាជ្ញាធរ រុះរើ ដោយខ្លួនឯង ហើយពលរដ្ឋ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular