រយៈពេល៩ខែ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថយ ២៦៤នាក់ និងរបួសថយជាង១ពាន់នាក់

111
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ រយៈពេល ៩ខែ ឆ្នាំ២០២០ នេះ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួនជាង ២៦០នាក់ និងរបួសថយជាង ១ពាន់នាក់ បើប្រៀបធៀបរយៈពេល ៩ខែដូចគ្នា នៅក្នុងឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី០១ ខែតុលា នេះថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែ ក្នុងឆ្នាំ២០២០ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ថយចំនួន ៧២៩លើក ស្មើ ២៣,០៧ ភាគរយ ពោលគឺបានកើតឡើងចំនួន ២៤៣០លើកលើ៣១៥៩លើក។ ស្លាប់ថយចំនួន ២៦៤នាក់ ស្មើ ១៧,២៥ភាគរយ គឺ១២៥៧នាក់ លើ១៥២១នាក់។ របួសថយចំនួន ១.០៥៨នាក់ គឺ៣៦៦៣នាក់លើ៤៧២១នាក់ ស្មើ២២,៤១ភាគយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម