រុស្ស៊ីសន្យាផ្តល់វ៉ាក់សាំងការពារជំងឺ កូវីដ ១៩ មកដល់កម្ពុជា

257
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញៈ សហព័ន្ធរុស្ស៊ីបានសន្យាផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ មកដល់ប្រទេសកម្ពុជាក្នុងកម្រិតណាមួយ ពោលគឺជួយក្នុងនាមជាមនុស្សធម៌ និងមួយផ្នែកទៀតតាមរយៈការធ្វើពាណិជ្ជកម្មដោះដូរ។ នេះបើតាមការបញ្ជាក់របស់លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាកការងារជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស។

លោកណៃ សំអុល អគ្គនាយក នៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក អាព្រិច មជ្ឈឹមបូព៌ា និងជាអ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជា បានថ្លែងថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ គឺស្ថិតនៅក្រសួងសុខាភិបាលរុស្ស៊ី ហើយនៅពេលចប់សព្វគ្រប់ រុស្ស៊ីនឹងសន្យាថា នឹងជួយផ្តល់មកឲ្យកម្ពុជាក្នុងកម្រិតណាមួយ គឺជួយជាមនុស្សធម៌ ហើយមួយផ្នែកទៀតតាមរយៈការធ្វើពាណិជ្ជកម្មដោះដូរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម