សង្វៀនជល់មាន់នៅឃុំអន្លង់វិលស្រុកសង្កែគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប

105
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ សង្វៀនជល់មាន់មួយកន្លែងស្ថិតនៅចំណុចភូមិស្ពង់ឃុំអន្លង់វិលស្រុកសង្កែដែលបើកលេងរាប់ខែមកហើយមិនមានអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបឡើយគឺទាល់តែលោកឧត្តមសេនីយ៍ត្រីសាត គឹមសានស្នងការខេត្តទើបឡើងថ្មីចាត់កម្លាំងព្រហ្មទណ្ធខេត្តចុះបង្ក្រាបទើបបានព្រោះអធិការស្រុកអាចជាខ្សែរបស់គេដែរទើបមិនព្រមចុះបង្ក្រាបហើយកន្លែងជល់មាន់ក៍នៅមិនឆ្ងាយពីអធិកាស្រុកប៉ុន្មានដែរ។

ប្រជាពលរដ្ឋដែលមានផ្ទះជិតកន្លែងជល់មាន់បានឲ្យដឹងថាស្ទើរតែរាល់ថ្ងៃ ពួកគាត់តែងសង្កេតឃើញមានមនុស្សទាំងក្មេងចាស់រាប់រយនាក់ធ្វើដំណើរពីបណ្តា ក្រុង ស្រុក ផ្សេងៗ មកជួបជុំប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ជល់មាន់មួយនេះយ៉ាងគគ្រឹកគគ្រេងហើយភ្នាល់ដាក់លុយរាប់លានរៀលឬរាប់ពាន់ដុល្លារ។ក្នុង១អាទិត្យគេបើកលេងធំតែ២ថ្ងៃគឺថ្ងៃអង្គារ៍និងសុក្រ។

ការបើកល្បែងជល់មាន់នេះវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញ៩ចំណុចផងនិង ប៉ះពាល់សន្តិសុខសណ្តាប់​ធ្នាប់សង្គមដែលបង្កឲ្យមានអំពើហិង្សាក្នុងគ្រូសារចោរលួច ចោរប្លន់ផងដែរ។

លោកសក្តិ៥ ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបាននិយាយថាចំពោះល្បែងស៊ីគ្រប់ប្រភេទពិសេសល្បែងជល់មានដាក់លុយនេះលោកមិនគាំទ្រឲ្យមានទេហើយលោកនឹង
ដឹក​នាំ​កម្លាំងចុះទៅបង្ក្រាបភ្លាមបើនៅតែបើកលេងបន្តទៅទៀត។

មហាជនដែលរំខានដោយក្រុមល្បែងជល់មាន់នេះបាននិយាយដោយត្រង់ៗថាពួកគាត់រង់ចាំមើលតើលោកអធិការសន្យាចុះបង្ក្រាបមែនឬក៍និយាយឲ្យតែរួចពីមាត់ព្រោះខ្លាចថ្នាកលើស្តីឲ្យ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម