អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ : មន្ត្រីអធិការកិច្ចត្រូវដោះស្រាយដោយឈរលើគោលការណ៍ច្បាប់ កុំខ្លាចមន្ត្រីខិលខូចធ្វើខុសខឹង

84
ចែករម្លែក

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា មន្ត្រីអធិការកិច្ច ត្រូវដោះស្រាយដោយឈរលើគោលការណ៍ច្បាប់ កុំខ្លាចមន្ត្រីខិលខូច ធ្វើខុស ខឹង នាំឱ្យខាតផលប្រយោជន៍ប្រទេសជាតិ ម្យ៉ាងទៀត អ្នកត្រូវ ឈ្នះដោយសប្បាយចិត្ត អ្នកខុសចាញ់ដោយអស់ចិត្ត ដើម្បីអាចអនុវត្តបានដូចនេះ យើងត្រូវ រក្សាខ្លួនឯងជាមន្ត្រីស្អាតស្អំ មានសមត្ថភាពគ្រប់គ្រាន់ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

ការបញ្ជាក់នេះ កិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២០ របស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន។

លោក អ៉ីវ លាង បានបន្តទៀតថា សូមមានសាមគ្គីភាព សហការ អធ្យាស្រ័យដល់គ្នា ហើយអនុវត្តតួនាទី ភារកិច្ចដោយផ្អែកតាមគោលការណ៍ច្បាប់ និងសូមណែនាំបន្តដល់មន្ត្រីក្រោមឱវាទផងដែរ ក្នុងគោលដៅរួមដើម្បីផលប្រយោជន៍ និងចូលរួមអភិវឌ្ឍន៍អង្គភាពអគ្គាធិការដ្ឋានឱ្យកាន់រីកចម្រើនបន្តទៅមុខថែមទៀត។

លោក អ៉ីវ លាង បានកោតសរសើរដល់ក្រុមការងារបានរៀបចំរបាយការណ៍បានល្អប្រសើរ ដែលនេះជាវឌ្ឍនភាពមួយជំហានទៀត។ ចំពោះបញ្ហាប្រឈម សំណូមពរមួយចំនួន ឯកឧត្តមបានស្នើប្រធាននាយកដ្ឋានសិក្សាពីតម្រូវការតាមអង្គភាពរបស់ខ្លួនឱ្យចំគោលដៅជាក់ស្តែងបន្ទាប់មករៀបចំសំណើរនេះមក ដើម្បីពិនិត្យតាមលទ្ធភាពក្នុងការដោះស្រាយជូន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម