ពលរដ្ឋប្រទះឃើញកាំភ្លើងបេ និងគ្រាប់១គ្រាប់ពេលឆ្ការព្រៃធ្វើចម្ការ

77
ចែករម្លែក

ដោយ:ភ្នំខៀវ/បាត់ដំបង ៖ ប្រជាពលរដ្ឋបានប្រទះឃើញកាំភ្លើងបេ៤០ ចំនួន១ដើម និងគ្រាប់ចំនួន ១គ្រាប់ពេលឆ្ការព្រៃធ្វើចម្ការ។

លោក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរីបានប្រាប់ឲ្យដឹងថា ការប្រទះឃើញនូវអាវុធយុទ្ធភ័ណ្ឌនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញខណ:កាប់ឆ្កាព្រៃចំការនៅចំណុចរណ្តៅបេ ស្ថិតនៅក្នុងភូមិស្វាយយ៉ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ពលរដ្ឋដែលប្រទះឃើញនេះមានឈ្មោះញិល យ៉ម ភេទប្រុស អាយុ៥៣ឆ្នំា រស់នៅក្នុងភូមិ ឃុំកន្លែងកើតហេតុខាងលើ។ លោកបញ្ជាក់ថា លោកបានប្រទះឃើញគ្រាប់ខាងលើនៅវេលាម៉ោង១២:៥០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នៅក្នុងប្រហោងថ្មក្បែរដីចម្ការចាស់របស់លោកមួយកន្លែងដែលទុកចោល។

លោកអធិការរងបញ្ជាក់ដែរថា÷ អាវុធយុទ្ធភ័ណ្ឌខាងលើប្រភេទបេ ៤០ ចំនួន១ដើម និងភ្ជាប់ជាមួយគ្រាប់ចំនួន១ដើមផងដែរនៅមានគុណភាព៥០% វាជាអាវុធដែលនៅសេសសល់ពីសម័យសង្គ្រម។ បច្ចុប្បន្នកំពុងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមុខរាហ៍រងចាំពេលពេលវេលាប្រគល់ឲ្យអង្គភាពសម្អាតមីនបន្តទៀត៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម