Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ២នាក់...

ជនសង្ស័យ២នាក់ប្រើប្រាស់សារធាតុញៀនមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណចាប់ឃាត់ខ្លួន

ដោយ:វង ធូ/បន្ទាយមានជ័យ ៖ មូលដ្ឋាន អ.ហ ក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿង ញៀនខុសច្បាប់នូវសារធាតុញៀន នៅចំណុចមាត់ ស្ទឹងគាប ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នៅវេលាម៉ោង១០ និង១៥នាទី ថ្ងៃទី៣០/០៩/២០២០ កម្លាំង អ.ហ មូលដ្ឋានក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បាន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿង ញៀនខុសច្បាប់នូវសារធាតុញៀន នៅចំណុចមាត់ស្ទឹងគាប ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោករវសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឱ្យដឹងថា ជនសង្ស័យចំ នួន០២នាក់ ៖ ១-ឈ្មោះ លី វណ្ណៈ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ២ឈ្មោះ ហួន គឹមហុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ អ្នកទាំងពីរ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត ប/ជ និងដកហូតវត្ថុតាងរួមមាន៖
-គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០២កូនថង់តូច ទម្ងន់ ៣,៩០ក្រាម ,ម៉ូតូ ០១គ្រឿង ,ទូរស័ព្ទដៃ ០២គ្រឿង ,នាឡិកាដៃ ០១គ្រឿង និងសម្ភារៈមួយចំនួនទៀត ហើយបញ្ជូនមកមូលដ្ឋាន អ.ហ ក្រុង ដើម្បីធ្វើការសាកសួរម្លើយ។

ជនសង្ស័យ បានចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញបទល្មើសគ្រឿងញៀន អ.ហ ក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្ត ចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀន អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងចាត់ការតាមវិធីផ្លូវច្បាប់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular