Home ព័ត៌មានជាតិ ណេសកាហ្វេប្រា...

ណេសកាហ្វេប្រារព្ធទិវាណេសកាហ្វេដ៏អស្ចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា

ដោយៈសុផល/ភ្នំពេញ៖ ដោយសារតែរសជាតិ និងគុណភាពដ៏ល្អឥតខ្ចោះ ប្រជាជន កម្ពុជាតែងតែទទួលបានភាពរីករាយស្រស់ស្រាយនាពេលព្រឹកកាន់តែប្រសើរជាងមុនជាមួយនឹងណេសកាហ្វេមួយកែវដ៏ឈ្ងុយឆ្ងាញ់ ដែលជាម៉ាកកាហ្វេទទួលបាន ការជឿ ទុកចិត្តបំផុតនៅលើពិភពលោកនិងជាជម្រើសកាហ្វេឈានមុខគេនៅក្នុងព្រះរាជាណា ចក្រកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ដោយស្មារតីនៃការស្រលាញ់និងដើម្បីបង្កើនការយល់ដឹងអំពីកាហ្វេឆ្នាំនេះណេស កាហ្វេព្រមទាំងប្រជាជនកម្ពុជាបានជួបជុំគ្នាជាថ្មីម្តងទៀតដើម្បីអបអរសាទរទិវាណេ សកាហ្វេ រួមគ្នានឹងការប្រារព្ធទិវាកាហ្វេអន្តរជាតិ ដោយមានការចូលរួមពីប្រទេស ជាង ១៨០ នៅជុំវិញពិភពលោក។ ទិវានេះ ត្រូវបានធ្វើឡើងដើម្បីប្រមូលផ្ដុំអ្នកនិយមកាហ្វេ ទាំងអស់ ក្នុងគោលបំណងអបអរនិងបង្ហាញពីឆន្ទៈរួមគ្នាក្នុងការលើកកម្ពស់ គុណតម្លៃ នៃគ្រាប់កាហ្វេប្រកបដោយនិរន្តរភាព។

នាយកគ្រប់គ្រង Nestle ប្រចាំប្រទេសកម្ពុជាលោក Chandana Fernando បានមាន ប្រសាសន៍ថា “ឆ្នាំនេះគឺជាឆ្នាំទី ៣ ហើយសម្រាប់យើង។ យើងយល់ និងមើលឃើញ ពីសារសំខាន់ និងតម្លៃនៃទិវានេះ។ ការអបអរសាទរនេះ គឺជាឱកាសមួយដើម្បីឱ្យ អ្នក ដែលចូលចិត្តកាហ្វេទាំងអស់ចូលរួមចែករំលែកនូវពេលវេលាដ៏រីករាយដែលកាហ្វេនាំ មកកាន់ជីវិតរបស់ពួកគាត់”។

ទិវានេះពោរពេញដោយសកម្មភាពសប្បាយរីករាយជាច្រើនរួមមាន៖ការលេងល្បែង កម្សាន្តជាមួយកែវណេសកាហ្វេ ដែលចាប់ផ្តើមនៅមុខផ្សារធំថ្មី បន្ទាប់មកបន្តទៅមជ្ឈ មណ្ឌលភ្នំពេញ និងស្ថានីយរថយន្ដក្រុងច្បារអំពៅ ដែលអនុញ្ញាតឱ្យអ្នកនិយមកាហ្វេ នៅ តាមទីតាំងនីមួយៗ អាចចូលរួមលេងល្បែងកម្សាន្ដើម្បីទទួលបានរង្វាន់ផងដែរ។ កម្មវិធីនេះត្រូវបានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ ណេសកាហ្វេដោយមាន ទូតសុឆន្ធៈពីណេសកាហ្វេ លោក ជា វណ្ណារិទ្ធ ធ្វើការអត្ថាធិប្បាយ និងផ្តល់ជូនកាដូ អនុស្សាវរីយ៍ពីណេសកាហ្វេដល់អ្នកនិយមកាហ្វេរួមនិងការភ្លក្សរសជាតិ ដ៏ឈ្ងុយឆ្ងាញ់ របស់ ណេសកាហ្វេ រាប់ពាន់កែវដោយឥតគិតថ្លៃផងដែរ។

NESCAFÉ ដឹងថាកាដូដែលឥតព្រៀងទុកតែងតែធ្វើឱ្យអ្នកទទួល មានការភ្ញាក់ផ្អើល និងសប្បា​យ​រីករាយ ដូច្នេះហើយពួកគេបានប្រើប្រាស់រថយន្តណេសកាហ្វេ ធ្វើដំណើរ ជុំវិញទីក្រុងភ្នំពេញដើម្បីឱ្យអ្នកចូលរួមអាចថតរូបនិងផ្តល់នូវភាពភ្ញាក់ផ្អើលជាមួយ នឹង ការចែកជូនកាដូអនុស្សាវរីយ៍ដូចជា៖ កែវណេសកាហ្វេ ណេសកាហ្វេប្លេនអេនព្រូវ និង ណេសកាហ្វេកំប៉ុងជាដើម។ សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃបេសកកម្មរួមរបស់ ណេសកាហ្វេ ក្នុងការចែករំលែកកាហ្វេ និងពេលវេលាល្អៗជាមួយអតិថិជនទាំងអស់។

លោក Chandana បានមានប្រសាសន៍បន្ថែមទៀតថា “ក្នុងដំណើរប្រកបដោយភាព ជោគ ជ័យនៅប្រទេសកម្ពុជាណេសកាហ្វេបានបង្ហាញតួនាទីរបស់ខ្លួនក្នុងនាម ជាអ្នក ភ្ជាប់ទំនាក់ទំនង ដែលជំរុញឱ្យប្រជាជនកម្ពុជាពង្រឹងទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុម គ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ពួកគាត់ហើយជារៀងរាល់ថ្ងៃគឺជាការចាប់ផ្ដើម ថ្ងៃថ្មីជាមួយណេសកាហ្វេ។ក្លិនដ៏ឈ្ងុយនិងរសជាតិដ៏ឆ្ងាញ់របស់ណេសកាហ្វេនឹងធ្វើ ឱ្យអារម្មណ៍របស់លោកអ្នកស្រស់ថ្លា។អាចនិយាយម៉្យាងទៀតបានថាពេលវេលាពេល ព្រឹករបស់លោកអ្នកកាន់តែប្រសើរជាមួ​យណេសកាហ្វេ។ប្រជាជនកម្ពុជាជាច្រើន បាន ចាប់ផ្តើមបង្កើតទំនាក់ទំនងល្អៗជាមួយគ្នាតាមរយៈការពិសាណេសកាហ្វេមួយកែវ។ យើងតែងតែព្យាយាមធ្វើការច្នៃប្រតិដ្ឋ និងកែលម្អផលិត ផល របស់យើងដើម្បីផ្តល់ នូវ ជម្រើសកាន់តែប្រសើរជាងមុន ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន នៅ ក្នុង ប្រទេសកម្ពុជា។ យើងរីករាយដែលឃើញថាណេសកាហ្វេ នៅតែជាកាហ្វេដែល អតិថិជន តែងតែចូលចិត្តពីមួយជំនាន់ទៅមួយជំនាន់”៕ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...