សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់នៅក្នុងករណីហិង្សាដោយចេតនាផ្សេងពីគ្នា

93
ចែករម្លែក

ដោយ:រិទ្ធិសែន/ពោធិ៍សាត់ ៖ ជនសង្សយ័២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តៀងនិងស្រុកក្រគធ្វើការឃាត់ខ្លួនក្នុងករណីអំពើហិង្សាដោយចេតនាផ្សេងពីគ្នា។

សមត្ថកិច្ចមូលដ្ឋាននៃស្រុកកណ្ដៀងបានធ្វើការឃាតើខ្លួនជនសង្ស័យម្នាក់នៅនៅក្នុងអំពើហិង្សាដោយចេតនាមួយនៅវេលាម៉ោង៨ និង០៥នាទី យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ថៃ ប៊ុនធឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិវត្តពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្ដៀងខេត្តពោធិសាត់កើត មានករណីហឹង្សាដោយចេតនាមួយបានកើតឡើង រវាងបុរស២នាក់ផឹកសុីជុំគ្នា លុះស្រវឹងស្រឿងៗរៀងៗខ្លួន ក៏បានកើតចេញជសទំនាស់ពាក្យសម្ដីគ្នាទៅវិញទៅមករឿងសុំបារីជក់ ដោយភាគីខាងសុំបារីពុំទាន់មានការអនុញ្ញាតផង បុរសអ្នកសុំបានលូកដៃយកបារីមកជក់ ធ្វើឲ្យភាគីម្ចាស់បារីខឹងសម្បារក៍និយាយដោយពាក្យសម្ដី ក៏បសនក្លាយទៅជាទំនាស់ពាក្យសម្ដីគ្នាកើតឡើង ធ្វើឲ្យភាគីខាងម្ចាស់បារីឈ្មោះ(ថៃ ប៊ុនធឿន)ទាញបានពិលវាយក្បាលភាគីអ្នកសុំបារីបណ្ដាលឲ្យបែកហូរឈាមតែម្ដង ។

ដោយឡែកសមត្តកិច្ចមូលដ្ឋាន ស្រុកក្រគរវិញក៍បានឲ្យដឹងដែរថា នៅវេលាម៉ោង៩ និង៣៨នាទីយប់ ថ្ងៃដដែល ស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៍មានករណីហិង្សាដោយចេតនាមួយបានកើតឡើងផងដែរ រវាងអ្នកជិះរថយន្តឈ្នួលដូចគ្នា បង្កដោយបុរសឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ បច្ចុប្បន្ន រស់នៅភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្តាល បានយកដុំផាវ័របែង(ប្រដាប់សាកថ្មទូរស័ព្ទ)វាយក្បាលជនរងគ្រោះដោយគ្មានមូលហេតុ។

បន្ទាប់មកសមត្ថកិច្ចក៍បានបានធ្វើកាតឃាត់ខ្លួនជនសង្ស័យរូបនេះទៅសួរនាំនឹងធ្វើតេស្ដទឹកនោមឃើញវិជ្ជមាន ។

ប្រភពព័ត៌ដដែលបានបន្តថាករណីហិង្សាដោយចេតនា២លើក នេះជនសង្ស័យដៃដល់ជាមុខសញ្ញាត្រូវបានសមត្ថកិច្ចនគរបាលស្រុកទាំង២ខាងលើ នាំយកទៅអធិការដ្ឋាននគរ បាលស្រុក ដើម្បីបន្តធ្វើការសាកសួនិងបន្តនីតិវិធីផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម