Home ព័ត៌មានជាតិ សង្គម កិច្ចប្រជុំត្...

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តឥទានរបស់អង្គការដៃគូរអភិវឌ្ឍន៍ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ

ដោយ:ទេពកង្រី/កំពង់ឆ្នាំង : មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រជុំត្រួតនិត្យ និងផ្តល់យោបល់នៃគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម័្ពន្ធជនបទ ដើម្បីទីផ្សារកសិកម្ម និងពាណិជ្ជរូបនីយកម្ម ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីប្រតិភូក្រសួង ដៃគូរសហការ និងមន្រ្តីជំនាញផងដែរ ធ្វើឡើងនៅរសៀលថ្ងៃទី៣០កញ្ញា២០២០ម្សិលមិញ។

លោក កាយ សុខជា អនុប្រធានមន្ទីរ ជាប្រធានគ្រប់គ្រងគម្រោងប្រចាំខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ខេត្តកំពង់ឆ្នាំងបានទទួលគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជរូបនីយកម្ម (SAAMBAT) ក្រោមហិរញ្ញប្បទានឥទានរបស់មូលនិធិអន្តរជាតិអភិវឌ្ឍវិស័យកម្ម IFAD តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។

លោកបានបន្តថា លទ្ធផលដែលសម្រេចបានកន្លងមក គឺពិតជាបានមកពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគម្រោងថ្នាក់ជាតិ និងមានការសហការល្អពីអាជ្ញាធរមូលដ្ឋាន ដោយមានការគាំទ្រ និងវាយតំលៃខ្ពស់ពីរដ្ឋបាលខេត្ត និងអង្គភាពជំនាញនានាក្នុងខេត្ត ជួយសម្រួលអោយអង្គភាពអនុវត្តន៍គម្រោង សម្រេចតាមគោលបំណងជាបណ្តើរៗ និងឈានទៅសម្រេចបានតាមគោលដៅរបស់គម្រោង ព្រមទាំងបានលើកកម្ពស់តួនាទី និងឥទ្ធិពលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្ទីរផងដែរ។

លោក អម សុភា បានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា ក្នុងការត្រួតនិត្យឡើងវិញ និងផ្តល់យោបល់បន្ថែមនូវហេដ្ឋារចនាសម័្ពន្ធជនបទមួយចំនួនត្រូវបានដាក់បញ្ចូលក្នុងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិកម្ម និងពាណិជ្ជរូបនីយកម្មកសិកម្ម (SAAMBAT) ដែលជាហិរញ្ញប្បទានសម្បទានរបស់មូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម IFAD និង EIB ដែលខេត្តកំពង់ឆ្នាំងមានកិត្តិយសទទួលបានគម្រោងនេះ ក្នុងចំណោម១២ខេត្តផ្សេងទៀតនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានមានប្រសាសន៍បន្តថា គម្រោង ASPIRE បានកំពុងប្រតិបត្តិការនូវសកម្មភាពរបស់ខ្លួនយ៉ាងសកម្មក្នុងគោលដៅទាំង៦ ស្ទើរគ្រប់ឃុំក្នុងចំណោម៨ ក្រុង-ស្រុករបស់ខេត្តកំពង់ឆ្នាំង។

រដ្ឋបាលខេត្តបានមានការគាំទ្រ និងវាយតម្លៃខ្ពស់ ដូចផ្នែកដំណាំដាំដុះ ផ្នែកចិញ្ចឹមសត្វដែលជាតម្រូវការចាំបាច់បំផុតជាប្រចាំថ្ងៃពុំអាចខ្វះបាន និងបានបង្កើតជាផ្សារមួយកន្លែងសំរាប់លក់កសិផល។

លោកបានគូសបញ្ជាក់ថា នេះជាជ្រុងមួយនៃតម្រូវការរបស់ប្រជាកសិករខ្មែរ យើងនៅមានជ្រុងមួយទៀតដែលជាតម្រូវការដ៏សំខាន់ផងដែរ សម្រាប់គាំទ្របំពេញបន្ថែមដើម្បីដំណើរការកសិកម្មក្នុងខេត្តមានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ប្រកបដោយបរិមាណ គុណភាព និងមានចេរភាព ពោលគឺហេដ្ឋារចនាសម្ព័ន្ធជនបទដែលអាចតភ្ជាប់ដូចជាពីកសិដ្ឋានមកកាន់ទីផ្សារឲកាន់តែមានភាពភាពងាយស្រួល សន្សំពេលវេលា និងមានផាសុខភាព៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​ជំនាញ ទទូច​ជាថ្មី...

ដោយៈ សុ​ផានី​តា / កោះកុងៈ...

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...