បុរសម្នាក់រអិលធ្លាក់ពីលើជណ្តើរចុះមកក្រោមបណ្តាលឲ្យស្លាប់ភ្លាម

114
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ: បុរសម្នាក់ ត្រូវបានគេប្រទេះឃើញដេកស្លាប់នៅក្បែរជណ្តើរ ដោយសង្ស័យថារអិលជើងធ្លាក់ពីលើចុះមកក្រោមបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចផ្ទះជួល ផ្លូវប្រឡាយទឹកស្អុយ ខាងត្បូងស្ពានបឹងសាឡាង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក

សពខាងលើមានឈ្មោះ សេង សាន្តអាយុជាង៤០ឆ្នាំ មុខរបរកម្មករអូសរទេះ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសខាងលើ តែងតែអង្គុយផឹកស្រាជារៀងរាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែឃើញបុរសខាងលើបានដេកស្លាប់នៅក្បែរជណ្តើរតែម្តង ដោយសង្ស័យថា បុរសខាងលើអាចរអិលជើងធ្លាក់ពីជណ្តើរ បណ្តាលឲ្យស្លាប់តែម្តង។

ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យកោសល្យវិច័យផងដែរ។

ក្រោយពីធ្វើការពិនិត្យសាកសពបុរសខាងលើរួចមក សមត្ថកិច្ចបានបញ្ជាក់ថា បុរសខាងលើពិតជាបានរអិលជើងធ្លាក់ពីលើជណ្តើរពិតប្រាកដមែន។ ចំណែកឯសាកសពរបស់បុរសខាងលើ ត្រូវសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម