Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋខណ...

ប្រជាពលរដ្ឋខណ្ឌព្រែកព្នៅស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅខណ្ឌព្រែកព្នៅប្រជាពលរដ្ឋបានលើកឡើងជាសំណួរផ្ទាល់មាត់ចំនួន៩នាក់និងសំណើរសរសេរដាក់ក្នុងប្រអប់សំបុត្រចំមួន៥២ប័ណ្ណ ដែរសំណើរនិងសំណូមពរទាំងនេះ គឺបានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាននិងការសូមឱ្យពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រជាពលរដ្ឋមិនបានលើកឡើងពីកង្វល់ពាក់ព័ន្ធបញ្ហាសន្តិសុខនោះទេ។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញខណ្ឌអាណត្តិទី៣ នៅខណ្ឌព្នៅនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី លោកហួត ហៃ អភិបាលរងរាជធានីនិងមានប្រជាពលរដ្ឋចូលរួមជាង៤០០នាក់នៅក្នុងវត្តប្រាសាទសង្កាត់ពញ្ញាពន់ ខណ្ឌព្នៅ ។

នាឱកាសនោះលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានសន្យាថា៖ នឹងបញ្ជូនក្រុមការងារជំនាញចុះទៅធ្វើ អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលនៅសេសសល់ឱ្យអស់នៅពេលឆាប់ៗនេះ ខណៈដែលកន្លងមក រដ្ឋបាលខណ្ឌនិងមន្រ្តីនគរបាលបានចុះទៅធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានជាង៣ម៉ឺន៨ពាន់ នាក់ហើយ ពោលគឺនៅសល់តិចតួចប៉ុណ្ណោះដែលមិនទាន់បានធ្វើ។

ចំណែកលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា៖ តាមរយៈការរៀបចំវេទិកាសាធារណៈ នេះបានធ្វើឱ្យអាជ្ញាធរបានដឹងពីក្តីកង្វល់ពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយអាជ្ញាធរសន្យា នឹងកែលម្អដោះស្រាយរាល់តម្រូវការនានារបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាស្របតាមបំណង ប្រាថ្នារបស់ពួកគាត់។

ក្នុងវេទិការនោះលោកប៉ា សុជាតិវង្ស បានមានប្រសាសន៍បញ្ជាក់ថា៖ ការបង្កើតឱ្យមានវេទិកាសាធារណៈនេះ ធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋមានឱកាសបានលើកឡើងជាសំណើសំណូម របស់ពួកគាត់ ដើម្បីឱ្យយើងយកទៅដោះស្រាយជូនពួកគាត់។លោកបានបន្តទៀតថា៖ ការលើកឡើងរបស់ប្រជាពលរដ្ឋគឺពិតណាស់ថា នឹងធ្វើឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចរបស់យើងបានរកឃើញនូវចំណុចខ្វះខាតដែលយើងត្រូវយកមកបំពេញបន្ថែម ក្នុងបម្រើជូនប្រជាពលរដ្ឋ។

លោកបញ្ជាក់ទៀតថា រដ្ឋាភិបាលក្រៅពីបង្កើតឲ្យមានវេទិកាសាធារណៈនៅថ្នាក់សង្កាត់ ខណ្ឌនិងថ្នាក់រាជធានីហើយនោះ នៅបានបង្កើតឲ្យមានការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ខណ្ឌនិងថ្នាក់រាជធានីថែមទៀត ដើម្បីទទួលយកការពិគ្រោះយោបល់ជាមួយប្រជារដ្ឋ ខណៈដែលប្រជាពលរដ្ឋមានកង្វល់អ្វីមួយ ហើយការិយាល័យនេះអាចដោះស្រាយជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការបាន។

គួរបញ្ជាក់ផងដែរថា ក្នុងវេទិការនាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នេះប្រជាពលរដ្ឋបានលើកឡើងជាសំណួរផ្ទាល់មាត់ចំនួន៩នាក់និងលើកជាបញ្ហានិង ក្តីកង្វល់ រហូតដល់៦១ បញ្ហាក្នុងនោះសំណើរសរសេរដាក់ក្នុងប្រអប់សំបុត្រចំមួន៥២ប័ណ្ណ ហើយសំណើ និងសំណូមពរទាំងនេះ មានការស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញស្ថាបនាលូ នៅក្នុងភូមិអណ្តូងសង្កាត់ ការស្ថាបនាផ្លូវប្រវែងជាង១គីឡូម៉ែត្រ ការជម្រុញការផ្តល់អត្តសញ្ញាណប័ណ្ណជាតិខ្មែរឱ្យបានលឿន ការជំរុញញដោះស្រាយបញ្ហាទំនាស់ដីធ្លី វត្តសុវណ្ណធម្មរាជក្នុងខណ្ឌព្រែកព្នៅ បញ្ហាដីធ្លីនៅបឹងតាម៉ោកនិងស្នើឱ្យទប់ស្កាត់ឡានដឹកដីបើកបរលឿនៗ។

ចំពោះការស្នើឡើងខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញ បានទទួលយក ហើយសន្យាថានឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...