Home ព័ត៌មានជាតិ នយោបាយ ​រាជរដ្ឋាភិបា...

​រាជរដ្ឋាភិបាល​បន្ត​ដាក់ចេញ​វិធានការ​ជួយសង្គ្រោះ​សេដ្ឋកិច្ចកម្ពុជា​ជុំ​ទី​៦ ដែលមាន​រយៈ​៣​ខែ​បន្តទៀត​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី៣០ កញ្ញា ២០២០​បានប្រកាស​ដាក់ចេញ​នូវ​វិធានការ​ជុំ​ទី​៦ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ចកម្ពុជា​និង​បន្ត​ជួយឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ពី​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ។ វិធានការ​ជុំ​ទី​៦​នេះ​នឹង​បន្ត​អនុវត្ត​ចាប់ពី​ខែតុលា​រហូតដល់​ខែធ្នូ ឆ្នាំ ២០២០ ។ ដោយឡែក​មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែងថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ថវិកា​ប្រមាណ​ជាង ១,១៦៤ លាន​ដុល្លារ​ដើម្បី​ជួយ​អន្តរាគមន៍​និង​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

​ដោយ​ស្ថិតនៅក្នុង​បរិការណ៍​នៃ​វិបត្តិ​កូ​វីដ​១៩​ដែល​នៅតែ​បន្ត​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ដាក់ចេញ​នូវ​វិធានការណ៍​បន្ថែម​ជុំ​ទី​៦ក្នុង​គោលបំណង​បន្ត​ជួយដល់​វិស័យ​សេដ្ឋ កិច្ចកម្ពុជា​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ។​វិធានការ​ជុំ​ទី​៦​ដែល​ត្រូវបាន​រៀបចំឡើង​ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​គ្រប់​ក្រសួង​ស្ថាប័នពាក់ព័ន្ធ​កាលពី​ថ្ងៃទី​៣០​ខែកញ្ញា​នោះ​រួមមាន​ទី​១.​គឺ​វិធាន​ការបន្ត​ជួយ​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ ស្បែកជើង ផលិត ផល​ធ្វើដំណើរ កាបូប​និង​វិស័យ​សេវាកម្ម​ទេសចរណ៍ ។ តាមរយៈ​វិធានការ​នេះ​រាជរដ្ឋាភិ បាល​នឹង​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​បុគ្គលិក​ដែល​ត្រូវបាន​ព្យួរការងារ​នៅក្នុង​វិស័យ​ទាំង នេះ​បូករួម​ទាំង​ការលើកលែង​ការបង់ពន្ធ ការពន្យា​ពេល​បង់​កាតព្វកិច្ច​របប​សន្តិសុខ​សង្គម​និង​ការលើកលែង​ការបង់ពន្ធ​ប៉ាតង់​ជាដើម ។ វិធានការ​ទី​២.​គឺ​ការបន្ត​ជួយ​វិស័យ​អាកាសចរណ៍​តាមរយៈ ការបន្ត​លើកលែង​ការបង់ពន្ធ​អប្បបរមា​និង​ពន្យា​ការបង់ប្រាក់​ជំពាក់​កម្រៃ​អាកាសចរ​ស៊ីវិល​ជាដើម​និង​វិធានការ​ទី​៣.​គឺ​ការបន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារតែ​ជំងឺ​កូ​វីដ​១៩​។ការឧបត្ថម្ភ​សាច់ប្រាក់​នេះ​នឹង​បន្តធ្វើ​ចំនួន​៣​ខែ​បន្ថែមទៀត​ចាប់ពី​ខែតុលារហូតដល់ ខែធ្នូ ឆ្នាំ​២០២០​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា​។​

​គួរ​ជំរាបជូន​ថា​គិត​ចាប់តាំងពី​ខែមិថុនា​មក​រដ្ឋាភិបាល​កម្ពុជា​បាន​បើកប្រាក់​ឧបត្ថម្ភ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​១៩ បាន​ចំនួន៣លើក​រួចមក​ហើយដោយ​ក្នុង​មួយខែៗ​រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិការ​ចន្លោះ​ពី​២៥​ទៅ​៣០​លាន​ដុល្លារ​អាមេរិក ។ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា៦៧ ​ម៉ឺន​គ្រួសារ​ស្មើនឹង​២.៧​លាន​នាក់​ដែល​បាន​ទទួលផល​ពី​កម្មវិធី​នេះ ។​នៅ​ជុំ​ទី​៦​នេះ​យ៉ាងហោចណាស់​ក៏មាន​ពលរដ្ឋ​ក្រី ក្រ​ចន្លោះ​ពី​៦៨​ទៅ​៦៩​ម៉ឺន​គ្រួសារ​ដែរ ដែល​នឹង​ទទួលបាន​ការជួយឧបត្ថម្ភ​ពី​រដ្ឋាភិបាល​កម្ពុជា​នេះ ។

​ដោយឡែក​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ដេរ​ស្បែកជើង​វិញ​គិត​ត្រឹម​ថ្ងៃទី ៣០ ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ក្រសួង​ការងារ​បាន​សម្របសម្រួល​ជាមួយ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដោយបាន​បើកប្រាក់​ឧបត្ថម្ភ​ជូន​ដល់​កម្មករនិយោជិត​ដែល​ព្យួរ​កិច្ចសន្យាការងារ​បាន​ចំនួន​ជាង​២៨​ម៉ឺន​នាក់​(២៨២៧៩​នាក់​)​ស្មើនឹង​ថវិកាចំនួន​១៩​លាន​ដុល្លារ​អាមេរិក ។ យ៉ាងហោចណាស់​មាន​រោងចក្រ​ចំនួន​៥០៦​រោងចក្រ​ដែល​បាន​ព្យួរការងារ​ស្មើនឹង​កម្មករនិយោជិត​សរុប​ចំនួន​ជាង​៣២​ម៉ឺន​នាក់ (៣២៣,២០៨​នាក់​) ដែល​ភាគច្រើន​គឺជា​ស្ត្រី​។​

​បើតាម​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ ជា​កាលពីពេល​កន្លង​ទៅបាន​ឲ្យ​ដឹងថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ថវិកា​ប្រមាណ​៨០០​លាន​ទៅ​២,០០០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​អន្តរាគមន៍​ក្នុង​វិស័យសេដ្ឋកិច្ច​និង​ពលរដ្ឋ​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់បាន​បង្ហាញ​ឲ្យ​ដឹងថា​ថា​នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ​រាជរដ្ឋាភិបាល​បាននិងកំពុង​ចំណាយ​ថវិការដ្ឋ ១,១៦៤ លាន​ដុល្លារ​អាមេរិក​ដោយ​ក្នុងនោះ​មាន​ប្រមាណ ១​ពាន់​លាន​ដុល្លារ​គឺ​ដក​ចេញពី​កញ្ចប់​ប្រាក់​សន្សំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​៣.៥០០​លាន​ដុល្លារ​។​

​នៅ​ឆ្នាំ​២០២០​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​រំពឹងថា​ប្រាក់ចំណូល​ថវិកាជាតិ​នឹង​ធ្លាក់ចុះ​ប្រមា ណ​២០​ទៅ​៣០%​។​ដោយ​មើលឃើញ​ពី​ស្ថានភាព​នេះ​រាជរដ្ឋាភិបាល​បានកាត់បន្ថយ​ការចំ ណាយ​ដែល​មិនចាំបាច់​ជាច្រើន​និង​បាន​បន្ថែម​ការចំណាយ​កាន់តែច្រើន​ទៅលើ​អ្វី​ដែលជា​ចាំបាច់​ពិសេស​ការជួយ​ការជួយ​ល​ជន​ងាយ​រងគ្រោះ នៅក្នុង​វិបត្តិ​កូ​វីដ​-១៩ និង​ការចំណាយ​ទៅលើ​ការជំរុញ​សេដ្ឋកិច្ច​ជាដើម​។

​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​បាន​ព្យាករណ៍​ថា​៖ នៅ​ឆ្នាំ ​២០២០ សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹង​ធ្លាក់ចុះ -១,៩% សម្រាប់​សេណារីយោ​គោល​ហើយសម្រាប់​សេណារីយោ​ព្យាករ​ធ្លាក់ចុះ​អាក្រក់​បំផុត​អាចមាន​ដល់ -៥% ។ខណៈ​ធនាគារពិភពលោក​បាន​ព្យាករ ណ៍​ជាថ្មី​ថា​នៅក្នុង​ឆ្នាំ​២០២០​នេះសេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន​ធ្លាក់ចុះ​-២%ដែលជា​ការធ្លាក់ចុះ​យ៉ាងគំហុក​ពុំ​ធ្លាប់មាន​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩។ចំណែក ​ការព្យាករណ៍​ជាថ្មី​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំនេះ​នឹង​ធ្លា ក់ចុះ​-៤% និង មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF ធ្លាប់បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ចកម្ពុជា​នឹង​ធ្លាក់​ចុះក្រោម ១,៥%(-១,៥%) ។​

​ស្របពេល​ការព្យាករណ៍​ទាំងឡាយ​សុទ្ធតែ​បង្ហាញ​ពី​ការធ្លាក់ចុះ​ខ្លាំង​ពុំ​ធ្លាប់មាន​នេះ​ស្ថាប័ន​អន្តរជាតិ​ទាំងអស់​ក៏បាន​សង្កេតឃើញថា​សក​ម្ម​ភាព​សេដ្ឋកិច្ច​ផ្ទៃក្នុង របស់​កម្ពុជា​បានចាប់ផ្តើម​កម្រើក​បណ្តើ​រៗ​ឆ្ពោះទៅរក​ប្រក្រតីភាព​ឡើងវិញ​ហើយ​ក្រោយពី​មានការ​សម្រាល​លើ​វិធាន​ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម​។​ស្ថាប័ន​អន្តរ ជាតិ​ទាំងអស់​បានលើកឡើង​ថា​តម្រូវការ​ក្នុងស្រុក​រួមមាន​ការធ្វើ​ដំណើរ​និង​សកម្មភាព​ទេសចរណ៍​ក្នុងស្រុក​ផង​កំពុងតែ​ងើបឡើង​វិញហើយ​កម្ពុជា​និង​ចិន​ក៏បាន ប្រកាស​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រួចហើយ​ដែល​ទំនង​នឹង​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​២០២១ ។ បើតាម​ធនា គារពិភពលោក​នៅក្នុង​ពាក់ កណ្តាល​ឆ្នាំនេះ​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​បានអនុម័ត​រួចរាល់​គឺ​បាន​កើនឡើង ៤០% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...