ក្រុមហ៊ុន​ប្រេងដូង​ម៉ាឡេស៊ី​ទទួលរង​បំរាម​អាម៉េរិក​ដោយសារ​ការរំលោភ​បំពាន​

323
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​បាន​ហាមឃាត់​ការ​នាំចូល​ប្រេងឆា​ពី​ក្រុមហ៊ុន​ប្រេង​ដូងប្រេង​ម៉ាឡេស៊ី​ដ៏​ធំ​មួយ​ដែល​ផលិតផល​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ឃើញ​នៅក្នុង​ទំនិញ​ប្រចាំ​ថ្ងៃ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ​ដោយសារ​ការរំលោភបំពាន​កម្មករ​។​

​ប្រេងដូង​គឺជា​គ្រឿងផ្សំ​ជាទូទៅ​នៅក្នុង​មុខ​ទំនិញ​ជាច្រើន រាប់​ចាប់ពី​អាហារ​កែច្នៃ​រហូតដល់​គ្រឿងសំអាង​ហើយ​ប្រទេស​ម៉ាឡេស៊ី​ជា​អ្នក​ផលិត​ទំនិញ​ប្រភេទ​នេះ​ធំជាងគេ​ទី​២​បន្ទាប់​ពី​ប្រទេស​ជិតខាង​​ឥណ្ឌូនេស៊ី ។​

​ប្រទេស​ទាំង​២​នេះ ផលិត​៨៥​ភាគរយ​នៃ​ប្រេងឆា​ផលិត​ពី​ដូងប្រេង​សំរាប់​ផ្គត់ផ្គង់​លើ​ពិភពលោក​។​ប៉ុន្តែ​ឧស្សាហកម្ម​នេះ​មាន​ភាពចម្រូងចម្រាស​ជា​យូរ​មក​ហើយ​ដោយ​ក្រុម​សកម្មជន​បាន​និយាយថា​​ឧស្សាហកម្ម​នេះ​ជំរុញ​ឱ្យ​មាន​ការបំផ្លាញ​ព្រៃឈើ​ទាក់ទាញ​ទឹកភ្លៀង​សម្រាប់ធ្វើ​ចម្ការ​ហើយ​កម្មក​រតែង​តែ​ប្រឈមមុខ​នឹង​ការរំលោភ​បំពាន​។​

​មន្ត្រី​គយ​និង​មន្ត្រី​ការពារ​ព្រំដែន​អាម៉េរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ទៅ​៣០​កញ្ញា​ថា​ខ្លួន​កំពុង​ហាមឃាត់​ការ​នាំចូល​ប្រេងដូង​ពី​ក្រុមហ៊ុន​FGV Holdings​ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​​ក្រុមហ៊ុន​អ្នក​ផលិត​ទំនិញ​ធំៗ​របស់​ប្រទេស​ម៉ាឡេស៊ី​បន្ទាប់ពី​មាន​ការស៊ើបអង្កេត​អស់​រយៈពេល​មួយ​ឆ្នាំ​។​

​ការស៊ើបអង្កេត​នេះ​បាន​រកឃើញ​ថា​កម្មករ​បាន​ទទួលរង​នូវ​អំពើហិង្សា​លើ​រាងកាយ​និង​ការរំលោភបំពាន​ផ្លូវភេទ ការបំភិតបំភ័យ​និង​ការដក​ប្រាក់​ឈ្នួល​របស់​ពួកគេ​ខណៈពេល​ដែល​មាន​ការ​ព្រួយ​​បារម្ភ​ថា ក្រុមហ៊ុន​នេះ កំពុងតែ​ប្រើប្រាស់​ពលកម្ម​កុមារ​។​

​ការសម្រេចចិត្ត​របស់​អាម៉េរិក​ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ពុធ​នោះ​មានន័យថា​រាល់​ប្រេងដូង​និង​ផលិត​ប្រេងដូង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​FGV នេះ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត មិនអាច​​ចូល​សហរដ្ឋ​អាម៉េរិក​បានទេ​។​

​ក្រុមហ៊ុន​FGV បាន​និយាយថា​ខ្លួន​មាន​ការខកចិត្ត​ចំពោះ​ការសម្រេច​នេះ នៅពេល​ដែល​ខ្លួន​បាន​ចាត់​វិធា​ការជាក់ស្តែង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដើម្បី​កែលម្អ​ស្តង់ដារ​នៃ​ប្រតិបត្តិការ​របស់​ខ្លួន ឱ្យ​កាន់តែ​ល្អ​​ប្រសើរ​ឡើង​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប្រេងផលិតពីដូង​ប្រេងគឺជា​គ្រឿងផ្សំ​ជាទូទៅ​នៅក្នុង​មុខ​ទំនិញ​ជាច្រើន រាប់​ចាប់ពី​អាហារ​កែច្នៃ​រហូតដល់​គ្រឿងសំអាង​ហើយ​ម៉ាឡេស៊ី​ជា​អ្នក​ផលិត​ទំនិញ​ធំជាងគេ​ទី​២​បន្ទាប់​ពី​ឥណ្ឌូនេស៊ី​

ទីតាំងផ្សាយពាណិជ្ជកម្ម