ប៉ូលិសឥណ្ឌាបានដាក់ច្បាប់ក្នុងគ្រាអាសន្ននៅថ្ងៃព្រហស្បតិ៍ទី០១ ខែតុលានេះនៅក្នុងភូមិមួយនៅឥណ្ឌា ដែលស្ត្រីម្នាក់មកពីគ្រួសារក្រីក្រត្រូវបានចាប់រំលោភរំលោភនិងសម្លាប់ចោល ។ ប៉ូលិសបានរារាំងការប្រមូលផ្តុំគ្នាចាប់ពីមនុស្ស៥ នាក់ឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាបានកើតឡើង គឺក្រោយពីការបូជាសពរបស់នាង។
ក្រុមអាជ្ញាធរបាននិយាយថា ជនរងគ្រោះអាយុ១៩ឆ្នាំនេះ បានស្លាប់ដោយសារមុខរបួសកាលពីថ្ងៃអង្គារ។
នាងត្រូវបានចាប់និងរំលោភជាក្រុមដោយពួកបុរសអ្នកមានវណ្ណៈខ្ពស់៤នាក់កាលពីថ្ងៃទី១៤ខែកញ្ញានៅវាលស្រែមួយនៅជិតផ្ទះរបស់នាងនៅភូមិHathras ចម្ងាយ១០០គីឡូម៉ែត្រពីទីក្រុងញូវដែលី។
ប៉ូលិសបានចាប់ខ្លួនបុរស៤នាក់ដែលពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋនេះ។
ការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ានិងប៉ូលិសបានផ្ទុះឡើងនៅភូមិនេះនៅរដ្ឋអ៊ុតតា ប្រាដែស កាលពីថ្ងៃពុធ បន្ទាប់ពីប៉ូលិសបានបូជាសពស្ត្រីនេះ។
បងប្រុសរបស់ជនរងគ្រោះបានប្រាប់សារព័ត៌មានReutersថា ការបូជាសពនេះត្រូវបានធ្វើឡើងដោយប្រឆាំងនឹងបំណងប្រាថ្នារបស់ក្រុមគ្រួសាររបស់នាងដែលចង់ធ្វើពិធីបុណ្យសពផ្ទាល់ខ្លួនប៉ុន្តែមន្ត្រីមូលដ្ឋានបដិសេធការលើកឡើងបែបនេះ។
មនុស្ស២៥នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងភាពចលាចលនេះ៕ប្រែសម្រួល៖សុខា

អ្នកភូមិក្រីក្រធ្វើការតវ៉ារកយុត្តិធម៌សម្រាប់ស្ត្រីដែលត្រូវបានចាប់រំលោភកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០