ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន មិន​បដិសេធ​ការចាកចេញ​របស់ លូ​កា ចូ​វី​ច ខណៈ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ចាប់អារម្មណ៍

253
ចែករម្លែក

ក្តីសង្ឃឹម​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត (Manchester United )​ក្នុងការ​ផ្ទេរ​កីឡាករ លូ​កា ចូ​វី​ច (Luka Jovic) មាន​កាន់តែខ្លាំង​ឡើង បន្ទាប់ពី​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) គ្រូបង្វឹក​ក្លិប​រៀល​មា​ឌ្រី​ត Real Madrid )​មិន​បដិសេធថា​កីឡាករ​រូបនេះ​នឹង​ចាកចេញ ទៅលេង​ខ្ចី​ជើង​។​
​ ​
​ក្លិប United ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​អន្តរជាតិ​ស៊ែ​ប​វ័យ​២២​ឆ្នាំ រូបនេះ​ពី​ក្លិប​ជើងឯក​អេ​ស្ប៉ា​ញ​នេះ​។​
​ ​
​គេ​និយាយថា លោក ហ្ស៊ី​ដាន នឹង​បើក​ចិត្ត​ទទួលយក​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ជាមួយ​ក្លិប United ហើយ​តាម​ព័ត៌មាន​ថា ក្លិប United កំពុង​តាម​ប្រមាញ់​ផ្ទេរ​កីឡាក​រូបនេះ ប៉ុន្តែ​ក្លិប​អ៊ី​ន​ធ័​រ​មី​លេន (Inter Milan),​អា​សេ​មី​លេន (AC Milan) និង​រ៉ូ​ម៉ា (Roma) ក៏​ចាប់អារម្មណ៍​ចង់បាន​កីឡាករ រូបនេះ​ដែរ​។
​ ​
​នៅពេល​សួរនាំ​អំពី ចូ​វី​ច គ្រូបង្វឹក ហ្ស៊ី​ដាន បាន​និយាយថា​“​យើង​ត្រូវតែ​ពិចារណា​អ្វីៗ គ្រប់យ៉ាង​។ ទីផ្សារ​ទិញដូរ​នៅ​បើកទ្វារ​”​។​
​ ​
​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ផ្ទេរ​ពី​ក្លិប Eintracht Frankfurt មក​ចូលរួម​ជាមួយ​ក្លិប Real Madrid ក្នុងតម្លៃ​៥៥​លាន​ផោន​កាលពី​ឆ្នាំមុន ប៉ុន្តែ​អាច​រកបាន​ត្រឹម​២​គ្រាប់​ក្នុងការ​បង្ហាញមុខ​២៨​លើក និង​ញាំញី​ដោយសារ​បញ្ហា​របួស​។​
​ ​
​ខ្សែប្រយុទ្ធ​រូបនេះ​ចាប់ផ្តើម​លេង​បាន​បួន​ប្រកួត​នៅ​ក្របខ័ណ្ឌ La Liga កាលពី​រដូវ​កាល​មុន ហើយ​រកបាន​២​គ្រាប់​។​
​ ​
​ក្លិប​តូ​តិ​ន​ហេម ក៏​ធ្លាប់​ពិចារណា​ផ្ទេរ ចូ​វី​ច ផងដែរ អំឡុងពេល​ចរចា​ផ្ទេរ​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) និង សឺ​ជី​អូ រី​ហ្គី​ឡុ​ន (Sergio Reguilon) ប៉ុន្តែ​សម្រេច​មិន​ធ្វើ​បន្ត​ទៅវិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ លូ​កា ចូ​វី​ច (Luka Jovic)

ទីតាំងផ្សាយពាណិជ្ជកម្ម