Home ព័ត៌មានជាតិ សង្គម តំណាងរាស្ត្រ ...

តំណាងរាស្ត្រ សៀង ណាំ វាយអគារ២ អគារខ្នងដែលប៉ះចំលើដីសាធារណៈធ្វើជាគំរូគេក្នុងអភិវឌ្ឍក្រុងសៀម រាប

ដោយ:គូលែន/សៀមរាប ៖ ដោយគូលែនៈនៅរសៀលថ្ងៃទី១ខែ១០ឆ្នាំ២០២០នេះ លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រប្រចាំមណ្ឌលសៀមរាបបានធ្វើការវាយអគារ២អគារខ្នងដែលប៉ះដីចំណីផ្លូវសាធារណៈដើម្បីធ្វើជាគំរូគេក្នុងអភិវឌ្ឍក្រុងសៀមរាប។

លោកឧកញ៉ាតំណាងរាស្ត្របានប្រាប់កាសែតរស្មីកម្ពុជាថា ខ្ញុំបាទបានរុះរើចំនួន២អគារដែលប៉ះចំលើដីសាធារណៈសម្រាប់កសាងផ្លូវនៅពេលខាងមុខនេះ ដែលស្ថិតនៅជាប់សណ្ឋារគារសុីធីអង្គជាប់របងស្តុបសាលាគ្រួសដើម្បីរួមចំណែកអភិវឌ្ឍខេត្តសៀមរាបយើង។
លោកឧកញ៉ាសៀង ណាំបានបញ្ជាក់ទៀតថាក្រុងសៀមរាបត្រូវធ្វើផ្លូវថ្មីចំនួន៣៨ខ្សែ ដើម្បីអភិវឌ្ឍក្រុងទេសចរណ៌មួយនេះឱ្យទំនើប ហើយសរាប់ប្រជាជនទូទៅ ក៌ដូចភ្ញៀវទេសចរណ៌ដែលពួកគេមកកំសាន្ត។

សូមបញ្ជាក់ថា ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់កញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាម៉េរិក សំរាប់កសាងផ្លូវចំនួន៣៨ ខ្សែក្នុងក្រុងសៀមរាប។

ការកសាងផ្លូវថ្មីទាំងអស់នេះនិងធ្វើការបើកការដ្ឋានស្ថាបនានៅអំឡុងខែវិច្ឆិកាខាងមុខ។ ប៉ុន្តែធ្វើការបើកការដ្ឋានស្ថាបនានេះខេត្តទាមទារឱ្យប្រជាពលរដ្ឋគ្រប់រូបដែលមានលំនៅដ្ឋានដែលប៉ះពាល់ដីចណីផ្លូវត្រូវសហការហើយរុះរើចេញ ដើម្បីឱ្យរដ្ឋធ្វើការស្ថាបនាផ្លូវទាំងអស់ឱ្យមានភាពរលូន ទើបប្រជាពលរដ្ឋដែលប៉ះពាល់ដីចំណីផ្លូវពួកគាត់បានស្ម័គ្រចិត្តរុះរើនិងវាយសំណង់ដែលប៉ះពាល់ចោលជាបណ្តើរ ជាច្រើនរួចមកហើយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular