Home កីឡា ម៉ា​កូ​ស អា​ឡ...

ម៉ា​កូ​ស អា​ឡុ​ន​សូ ចាប់អារម្មណ៍​ចង់​ជួបជុំ​ជាមួយ​អតីត​គ្រូបង្វឹក អែន​តូ​នី​ញ៉ូ កុន​តេ​

ខ្សែការពារ ម៉ា​កូ​ស អា​ឡុ​ន​សូ (Marcos Alonso) អាចមាន​ឱកាស​ជួបជុំ​ជាមួយ​អតីត​គ្រូបង្វឹក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ជា​លើក​ទី​២ បន្ទាប់ពី​មាន​អារម្មណ៍​មិន​សប្បាយចិត្ត នឹង​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) កាលពី​សប្តាហ៍​មុន​។​
​ ​
​កីឡាករ​រូបនេះ​ចាប់ផ្តើម​ក្តៅចិត្ត​នឹង​អ្នកចាត់ការ ឡាំ​ផាត នៅ​ចំពោះមុខ​ក្រុម​កីឡាករ​ផ្សេងទៀត បន្ទាប់ពី​វិលត្រឡប់​មកកាន់​រថយន្ត​ដឹកនាំ​ក្រុម​កីឡាករ បន្ទាប់ពី​ត្រូវបាន​គ្រូបង្វឹក​ប្តូ​ចេញ​នៅ តង់​ទី​២ អំឡុងពេល​ប្រកួត​ស្មើ​ក្រុម​វេស​ប្រូ​ម West Brom) ៣-៣ ។ ហើយ​នៅពេលនេះ អា​ឡុ​ន​សូ នឹង​ផ្ទេរចេញ​មុនពេល​រដូវ​កាល​ទិញដូរ​បិទទ្វារ​នៅ​សប្តាហ៍​ក្រោយ ស្របពេល​លោក កុន​តេ អន្ទះសា​ចង់​ធ្វើ​ការងារ​ជាមួយនឹង​កីឡាករ​រូបនេះ​ម្តងទៀត​នៅ​ពហុ​កីឡដ្ឋាន San Siro ។​
​ ​
​មានការ​អះអាងថា កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​ចាប់អារម្មណ៍​ចង់​ផ្ទេរ​ទៅលេង​នៅ​អ៊ីតាលី បន្ទាប់ពី ត្រូវបាន​បង្កក​មិន​ឲ្យ​លេង​មួយរយៈ​ធំ​កាលពី​រដូវ​កាល​មុន ហើយ​បាន​បាត់បង់​លេខ​រៀង​បន្ទាប់ ពី​ការមកដល់​របស់​កីឡាករ បេន ឈី​វែ​ល (Ben Chiwell) ក្នុងតម្លៃ​៥០​លាន​ផោន​កាលពីដើម រដូវក្តៅ​នេះ​។​
​ ​
​អា​ឡុ​ន​សូ ធ្វើ​បានល្អ​បំផុត​នៅក្នុង​អាជីព​របស់ខ្លួន​នៅក្រោម​ការដឹកនាំ​របស់​លោក កុន​តេ ដោយ​លេង​នៅ​ស្លាប​ឆ្វេង​ជាមួយនឹង​ទម្រង់​លេង​៣-៤-៣ ខណៈពេល​ក្លិប Chelsea ឈ្នះ​ពាន ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​ឆ្នាំ ២០១៦/១៧​។​
​ ​
​លោក កុន​តេ បាន​ជួប​ជាមួយ​កីឡាករ វី​ច​ទ័​រ ម៉ូ​សេស (Victor Moses) នៅ​ក្លិប Inter Milan ដែល​លោក​បាន​ប្តូរ​ទម្រង់​លេង​របស់​កីឡាករ​រូបនេះ​ទៅជា​ខ្សែបម្រើ​ស្លាប​ស្លាំ​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ហើយ​លើក​ពាន​ជើងឯក​ផងដែរ​។​
​ ​
​ក្លិប​ឆេ​ល​ស៊ី Chelsea )​អន្ទះសា​ចង់​លក់​ទាំង អា​ឡុ​ន​សូ ឬ អេ​មឺ​សិន ប៉ាល​មៀ​រី (Emerson Palmieri) នៅ​សប្តាហ៍​នេះ បន្ទាប់ពី​លោក ឡាំ​ផាត ផ្ទេរ​កីឡាករ ឈី​វែ​ល​ជា​ជម្រើស​ការពារ ស្តាំ​ថ្មី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែការពារ ម៉ា​កូ​ស អា​ឡុ​ន​សូ (Marcos Alonso)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular