Home ព័ត៌មានជាតិ សង្គម ភរិយាអភិបាលខេ...

ភរិយាអភិបាលខេត្តបាត់ដំ បងអមដោយប្រតិភូចូលរួមវេចនំអន្សមនៅមណ្ឌលកុមារកំព្រាបុរីទី១

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅមណ្ឌលកុមារកំព្រាបុរីទី១សង្កាត់ចម្ការសំរោងមានរៀបចំវេចនំអន្សមចំនួន៤មុខមាននំអន្សមជ្រូក នំអន្សមចេក នំគមនិងនំបត់ប្រមាណ៤ទៅ៥រយនំដោយមានការចូលរួមពីលោកស្រីហុង ផានី ងូន រតនះភរិយាអភិបាលខេត្តនិងប្រតិភូបានមកចូលរួមវេចនំអន្សមជាមួយមនុស្សចាស់និងកុមារា កុមារីជាច្រើននាក់ទៀត។

លោកស្រី គឹម កុលលីន ប្រធានស្តីទីមណ្ឌលកុមារកំព្រាបុរីទី១សង្កាត់ចម្ការសំរោង បានឲ្យដិងថាការរៀបចំវេចនំអន្សមនេះមានគម្រោងធ្វើមុនបុណ្យភ្ជុំបិណ្ឌធំប៉ុន្តែដោយសារកុមារទាំងនោះទៅចូលរួមបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើតរៀងៗខ្លួនក៍សម្រេចលើកមករៀបចំធ្វើនៅរសៀលថ្ងៃនេះវិញដោយខាងរដ្ឋបាលខេត្តជួយថវិកាសម្រាប់ទីញអង្ករដំណើប ដូង សណ្តែកដីស្ករក្រហម ស្លឹកចេកសរុបចំនួន២លាន២សែនរៀល។

លោកស្រី គឹម កុលលីន បានបន្តក្នុងការចូលរួមវេចនំអន្សមនេះដែរមានតំណាងមន្ទីរសង្គមកិច្ចខេត្តអ្នកគ្រូនូ សុម៉ាលីប្រធានមណ្ឌលកុមារកំព្រាបាត់ដំបងទី២ មនុស្សចាស់ៗមួយចំនួនដែលមានបទពិសោធន៍ខាងវេចនំហើយក្មេងៗជាអ្នកចង។

ក្នុងឪកាសនេះដែររដ្ឋបាលខេត្តដែលមានលោកស្រីហុង ផានីងួន រតនះភរិយាលោកអភិបាលខេត្តបានចូលរួមវេចអន្សម និងប្រគល់អំណោយដល់មណ្ឌលកុមារកំព្រាបុរី ទី១រួមមាន:មីថៃ៥កេសធំនិង២កេសតូច)ទឹកបរិសុទ្ធ១០កេសនិងម៉ាស១០ប្រអប់ អង្ករ ២០០គីឡូក្រាមព្រមទាំងថវិកាមួយចំនូន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...