Home ព័ត៌មានជាតិ សង្គម លោក ហ៊ុន ម៉ាណ...

លោក ហ៊ុន ម៉ាណែត បានឧបត្ថម្ភដល់ ស្រ្តីមេម៉ាយក្រីក្រ និងកំពុងមានជម្ងឺម្នាក់ រស់នៅសង្កាត់​ឫស្សីកែវ

ដោយៈសាវរក្ស/ភ្នំពេញៈ កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមយុវជន របស់ សមាគមសិស្ស និស្សិត អាហារូបករណ៍ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហៅកាត់ថា អ.ម.ត បានរួមដំណើរជាមួយ សមាគមនារីខណ្ឌ យុវជន ស.ស.យ.ក ព្រមទាំងអាជ្ញាធរសង្កាត់ប្ញស្សីកែវ ចុះសួរសុខទុក្ខ និងនាំយកនូវអំណាយដ៏ថ្លៃថ្លា របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី មកឧបត្ថម្ភដល់ លោកស្រី ញ៉េប សុខខេង អាយុ ៦៤ ឆ្នាំ រស់នៅក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលជាស្ត្រីមេម៉ាយ ក្រីក្រ និងកំពុងមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ។

ក្នុងឱកាសនេះ ក្រុមការងារបាននាំអំណោយ មកឧបត្ថម្ភរួមមាន៖ អង្ករ ៥០ គ.ក មី ០១ កេស ទឹកផ្លែឈើ ០១ កេស ទឹកស៉ីអ៉ីវ ០១ យួរ ទឹកត្រី ០១ យួរ និងថវិកា ២០០,០០០ រៀល។

សូមបញ្ជាក់ថា សមាគមនារីខណ្ឌ ដឹកនាំដោយ លោកជំទាវ អាន ផល្លា ជាប្រធាន បាននឹងកំពុងជួយអន្តរាគមន៍ធ្វើប័ណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្ដល់ជូនស្ត្រីងាយរងគ្រោះខាងលើ ទៅព្យាបាលជម្ងឺដោយឥតបង់ថ្លៃ នៅមន្ទីរពេទ្យរដ្ឋ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...