Home ព័ត៌មានជាតិ វប្បធម៌ ប្រវត្តិ​ពិធី...

ប្រវត្តិ​ពិធីបុណ្យ សែន​ព្រះ​ខែ​នៃ​ប្រជាជន​ចិន​

ដោយៈ មេសា​/ភ្នំពេញៈ បុណ្យ​សែន​ព្រះ​ខែ ដែល​ភាសា ចិន ហៅថា ចុង​ឈី​វ​ជៀ គឺជា​ពិធីបុណ្យ​មួយ​របស់ប្រជាជនចិន ដែល​តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ថ្ងៃទី ១៥ កើត ឬ ថ្ងៃពេញបូណ៌មី នៃ ខែ​ទី ៨ របស់​ប្រ​ទិ​តិ​ន ចិន ដែល​ត្រូវ​នឹង​ខែ កញ្ញា ឬ ខែ តុលា នៃ ប្រក្រតិទិន​សូរិយា​គតិ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី ២ ខែ តុលា ( ប៉ុន្តែ ចិន ខ្លះ ឬ វៀតណាម ធ្វើ​មុន មួយ ថ្ងៃ ) ។ ពិធីបុណ្យ គឺធ្វើឡើង ដើម្បី អបអរ​ការប្រមូល​ភោគផល​របស់​ប្រជាជន និង ដើម្បី ថ្វាយបង្គំ និង គោរព​ចំពោះ​ព្រះ​ច័ន្ទ ផង ។ នៅ ម៉ាឡេស៊ី សឹង្ហ​បុរី និង ហ្វីលីពីន គេ​ហៅ​វា​ថា ពិធីបុណ្យ គោម ឬ​ពិធីបុណ្យ​សែន​នំ ព្រះ​ខែ ។​

ពិធីបុណ្យ​សែន​ព្រះ​ខែ តែងតែ​ប្រព្រឹត្ត​ជាមួយ​ផ្លែឈើ នំនែក គោម និង ការតុបតែង​ដ៏​ឆើតឆាយ

​បើតាម​ដំណើរ​រឿងព្រេង​និទាន​ទេវ​កថា​របស់​ជនជាតិ ចិន គេ​អាច​សន្និដ្ឋានបានថា ពិធីបុណ្យ សែន​ព្រះ​ខែ ត្រូវបានធ្វើ​តាំងពី​សម័យកាល​រាជវង្ស យាន ( ១៦០០-១០៤៦ ឆ្នាំ មុន គ​.​ស ) មកម្ល៉េះ ។ ចំពោះ​រឿងរ៉ាវ​ដែល​នាំឱ្យមាន​ពិធីបុណ្យ​សែន​ព្រះ​ខែ នេះ នៅក្នុង​រាជវង្ស យាន មានព្រេង​និទាន​ទេវ​កថា តំណាល​ថា អស់កាល​ជា​យូរ​មកហើយ ឋានមនុស្ស បាន​រង​វិបត្តិ ដ៏​ធំ​មួយ គឺ​នៅលើ​មេឃ​មាន​ព្រះអាទិត្យ​រហូត ដល់​ទៅ ១០ ដួង បណ្តាលអោយ​ផែនដី​ក្តៅ​ខ្លាំង រាំងស្ងួត​ហួតហែង​គ្មាន​ភ្លៀង​ធ្លាក់ ពិបាក​ដល់​ការរស់នៅ​ទាំង​មនុស្ស សត្វ និង រុក្ខជាតិ លើ​ភពផែនដី ។ មនុ​សុ្ស សត្វ និង រុក្ខជាតិ ក៏បាន​ស្លាប់​ជា​បន្តបន្ទាប់ ដោយសារ​ក្តៅ​ផង ខ្វះ​ទឹក និង អាហារ​ផង ។

​ពេលនោះ ក៏បាន​លេចចេញ​នូវ​វត្តមាន​បុរស​ក្លាហាន​ម្នាក់​ដែលមាន ឈ្មោះថា Hou Yi ។ Hou Yi គឺជា​អ្នកជំនាញ​ខាង​បាញ់​ធ្នូ ហើយ​ធ្នូ​របស់គាត់​មាន​អនុភាព​ខ្លាំងក្លា លើស​អស់​ធ្នូ​របស់​មនុស្ស ក្នុង​លោក ហើយក៏​លើស​អស់​ធ្នូ​នៅ​ឋាន​ទេវលោក​ទៀតផង ។

Hou Yi បានសម្រេច​ចិត្ត​ជួយ ប្រជាជន ទាំងអស់ ដោយ​វិធី បាញ់​ព្រួញ​ទម្លាក់​ព្រះអាទិត្យ ទាំងនោះ ។ ទាំង​មនុស្ស ទាំង​ទេវតា យល់ថា វា​ប្រហែលជា​រឿង​មួយ​ដែល​មិនអាច​នឹង​ទៅ រួច​ឡើយ ប៉ុន្តែ​ដោយសារ​គ្មាន​ជម្រើស​ផ្សេង ជន​គ្រប់គ្នា ក៏បាន​ព្រមអោយ​គាត់​សាក​ល្បងមើល ។ ពេលនោះ Hou Yi បាន​ឡើង​ទៅលើ​ភ្នំ​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ ដែល​គាត់​បាន​រកឃើញ ហើយ​គាត់ ក៏បាន​ចាប់ផ្តើម​បាញ់​ទម្លាក់​ព្រះអាទិត្យ ម្តង មួយ​ដួងៗ​រហូត​ទាល់តែ​អស់​ព្រះអាទិត្យ ចំនួន ៩ ដួង ដោយ​គាត់​ទុក​តែ​ព្រះអាទិត្យ​មួយ​ដួង​ប៉ុណ្ណោះ​សម្រាប់​បំភ្លឺ និង​ផ្តល់​ភាពកក់ក្តៅ ដល់​មនុស្ស​សត្វ និង រុក្ខជាតិ​លើ​ភពផែនដី ។​

​ពេលនោះ​ហើយ ដែល Hou Yi បានក្លាយ​ជា​វិ​រៈ​បុរស​របស់​មនុស្ស​លើ​ភពផែនដី ហើយក៏​ទទួល បានការ​កោរ​សរសើរ​ពី​ទេវតា​ផង​ផដែរ ។ Hou Yi ក៏​ទទួលបាន​ការអញ្ជើញរ​បស់​ស្តេច​ឱ្យ ទៅកាន់​ព្រះរាជវាំង ដើម្បី ទទួលបាន​នូវ​រង្វាន់​យ៉ាង​ពិសេស​មួយ ។ រង្វាន់​ដ៏​ពិសេស​នោះ គឺជា ទឹក​ម្យ៉ាង ដែល​អាចអោយ Hou Yi ហោះហើរ​ទៅកាន់​ឋាន​លើ និង មានជីវិត​អមតៈ ។ ប៉ុន្តែ​បញ្ហា គឺ​ទឹក​នោះ​មាន​តែមួយ​ដប ហើយ​សម្រាប់តែ​មនុស្សម្នា​ក់​ប៉ុណ្ណោះ ។ Hou Yi ស្រឡាញ់​នាង Chang’e ( ឆាង​អើ​រ៍ ) ដែលជា​ភរិយា​របស់គាត់​ណាស់ មិន​ចង់​រស់នៅ​អមតៈ ឬ​ទៅ​រស់នៅ​ឋាន ទេវលោក​ដោយ​គ្មាន​ភរិយា​របស់គាត់​ឡើយ ទើប​គាត់​មិនបាន​ទទួលទាន​ទឹក​ថ្នាំ​ពិសេស នោះឡើយ ក៏​ឱ្យ Chang’e យក​ទឹក​ពិសេស​នោះ​ទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​មួយ ។​

ពិធីបុណ្យ​សែន​ព្រះ​ខែ តែងតែ​ប្រព្រឹត្ត​ជាមួយ​ផ្លែឈើ នំនែក គោម និង ការតុបតែង​ដ៏​ឆើតឆាយ

​ក្រោយមក Hou Yi មាន​សិស្ស​ម្នាក់​ឈ្មោះថា Peng Meng ដែលជា​មនុស្ស​មិនអាច​ទប់ចិត្ត ចំពោះ​ទឹក​ពិសេស​នោះ ក៏បាន​រៀបចំ​គម្រោងកា​រ​លួច​យក​ទឹក​ពិសេស​នោះ ។

​ថ្ងៃ​មូ​យ Hou Yi បាន​ចេញទៅ​បរបាញ់​សត្វ​បាត់ Peng Meng បាន​ទៅផ្ទះ​របស់ Hou Yi ហើយ​យក​ដាវ​ទៅ​គំរាម Chang’e ឱ្យ​ប្រគល់​ទឹក​ថ្នាំ​ទិ​ព​នោះ ។ Chang’e ដោយ​ដឹងថា​មិនអាច យកឈ្នះ Peng Meng បាន នាង​ក៏​ផឹកទឹក​ថ្នាំ​ទិ​ព​នោះ​អស់ ដើម្បី​ការពារ​វា​កុំឱ្យ​ធ្លាក់​ក្នុង​កណ្តាប់ ដៃ​របស់ Peng Meng ។ នៅពេលដែល Hou Yi ត្រលប់មក​ដល់ផ្ទះ​វិញ អ្វីៗ​បាន​យឺត​ពេល​អស់ ទៅហើយ គឺ​គាត់​បានត្រឹមតែ​ឃើញ ប្រពន្ធ​ជាទី​ស្រឡាញ់​របស់ខ្លួន​ហោះ​ទៅ​ឋាន​ព្រះ​ចន្ទ ប៉ុណ្ណោះ ។ Hou Yi ខូចចិត្ត​ជាទីបំផុត ពីព្រោះ​គាត់​បាន​បាត់ បង់​ប្រពន្ធ​ជាទី​ស្រឡាញ់​រៀងរហូត ។ ចាប់ពីពេលនោះ​មក នៅពេលដែល​ព្រះ​ចន្ទ​ពេញ​វង្ស Hou Yi តែងតែ​សម្លឹងមើល​ព្រះ​ចន្ទ និង នឹក​ដល់ Chang’e របស់គាត់​ជានិច្ច ។​

​ដោយ​យល់​ពី​អារម្មណ៍​របស់ Hou Yi ដែលជា​អ្នកមានគុណ​របស់​ពួកគេ មនុស្សម្នា​គ្រប់គ្នា ( ប្រជា​ជាន ចិន ) ក៏បាន​នាំគ្នា​ធ្វើ​ពិធីបុណ្យ​សែន​ព្រះ​ខែ នៅ​រាល់​យប់​ថ្ងៃពេញបូណ៌មី ចាប់ពី ពេលនោះ​រហូតមក ។

របៀប​ប្រារព្ធ​ពិធីបុណ្យ​សែន​ព្រះ​ខែ​
​តាម​ប្រពៃណី ក្រុមគ្រួសារ និង ញាតិមិត្ត រមែង​នៅ​ជួ​ម​ជុំគ្នា​នៅថ្ងៃនេះ ដើម្បី​គយគន់​ព្រះ​ខែ ពេញបូណ៌មី និង​ទទួលទាន​នំ​លោក​ខែ ។ ក្នុង​ពិធីបុណ្យ​នេះ​ក៏មាន​ទំនៀម ទម្លាប់​ខ្លះៗ​ផ្សេង ទៀត ដូចជា​កាន់​គោម ដុត​គោម និង បង្ហោះគោម អុជ​ធុ​ប ដើម្បី គោរព​ដល់​ទេវតា ពិសេស ទេវធីតា ឆាង​អើ​រ៍ ។​

​ពិធី​សែន​លោក​ខែ ឬ សែន​ព្រះ​ចន្ទ ជា​ពិធី​មួយ​ក្នុងចំណោម​ពិធី​ផ្សេងៗ​ដែល​ជនជាតិ ចិន និង ប្រជាពលរដ្ឋ​ខ្មែរ សែស្រឡាយ ចិន តែងតែ​មានជំនឿថា​ក្រោយ​ការរៀបចំ​ពិធី​នេះ​រួច​នឹង​ទួល បាន​សេចក្តីសុខ សេចក្តីចម្រើន រកស៊ី​មានបាន និង​ជា​ប្រទីប​បំភ្លឺ​ពួកគេ​ទទួល​បានតែ​ភាព ជោគជ័យ ។​

​ការរៀបចំ​សែន​ពិធី​នេះ ប្រជាពលរដ្ឋ បានរៀបចំ​ទីកន្លែង និង​គ្រឿង​សក្ការៈ​មួយចំនួន​តាម បែប​ប្រពៃណី​ជាមួយនឹង​នំ​ផ្សេងៗ​របស់​ប្រជាជន ចិន មាន​នំពារ នំ​ង៉ូ​វ​យ៉េ​ង នំ​កោ នំ​ស្លឹក​តយ និង ផ្លែឈើ​ផ្សេងៗ ដូចជា​ផ្លែ​មៀន ផ្លែ​ទទឹម ក្រូចថ្លុង មើមត្រាវ ដំឡូង ផ្លែ​ដូង ជាដើម​មួយអន្លើ ទៅដោយ​គោម​ទៅតាម​លទ្ធភាព នៃ គ្រួសារ​នីមួយៗ ៕សរន

ពិធីបុណ្យ​សែន​ព្រះ​ខែ តែងតែ​ប្រព្រឹត្ត​ជាមួយ​ផ្លែឈើ នំនែក គោម និង ការតុបតែង​ដ៏​ឆើតឆាយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួង​អប់រំ​ជូនដំណឹង​ពី​...

ដោយ​:​ដេប៉ូ​/​ភ្នំពេញៈ​នៅ...

​កំណាត់​ផ្លូវ​៥ ខ្សែ ដែល​...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

ស្ថានទូត​ជប៉ុន​ប្រកាស​លុប...

ដោយៈ ជា​សីហៈ / ភ្នំពេញ​៖ ...