ដោយ:បញ្ញាសាស្ត្រ/ភ្នំពេញ:លោកស្រីខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនកាលពីថ្ងៃទី៣០ខែកញ្ញាបានអញ្ជើញប្រគល់ផ្ទះឈើរចំនួន៦ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលផ្ដល់តាមរយះលោកស្រីជូនប្រជាជនខ្វះខាតនិងស្ត្រីមេម៉ាយ៦គ្រួសាររស់ឃុំកកោះស្រុកសន្ទុកខេត្តកំពង់ធំ។

សូមបញ្ជាក់ថាផ្ទះឈើដែលប្រគល់ជូននេះសាងសង់ពីឈើប្រក់ស័ង្កសី មានបណ្ដោយ ៦ម៉ែត្រទទឹង៤ម៉ែត្រ ដែលមួយខ្នងៗមានតម្លៃជាងមួយពាន់ដុល្លារ។
ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកស្រីខៀវ ស៊ីណា បានបញ្ជាក់ថាគ្រប់កាលៈទេសៈពិសេសពេលប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ពិសេសនៅក្នុងស្ថានភាពនៃការរីករាលដាលនៃវីរុសកូវីដ១៩នេះសម្ដចតេជោ ហ៊ុន សែន ក៏ដូចសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រិតយកចិត្តទុកដាក់ជួយទ្វេដងដល់សុខទុក្ខនិងដោះស្រាយបន្ទាន់ចំពោះការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះលោកស្រីខៀវ ស៊ីណាក៏បានស្នើឲ្យប្រជាពលរដ្ឋយើងយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព គឺត្រូវរស់នៅឲ្យមានអនាម័យល្អពិសេសត្រូវចេះរៀនរស់នៅក្នុងអន្តរកាលនៃការរីករាលដាលជំងឺកូវីដ១៩ឲ្យបានត្រឹមត្រូវ។សម្រាប់ជាចំណងដៃនៃការឡើងផ្ទះថ្មីនេះដែលោកស្រីខៀវ ស៊ីណាបាននាំយកគ្រឿងឧបភោគ
បរិភោគមួយចំនួននិងបានប្រគល់ជូនថវិកាមួយគ្រួសារៗ៤០ម៉ឺនរៀលក្នុងថវិកា២០
ម៉ឺនរៀលជារបស់លោកស្រីអភិបាលខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះដែរលោកស្រីបាននាំយកសៀវភៅ”កម្រងមេកាព្យខ្មែរ”ដែលជាការរួមចំណែកជួយឧបត្ថម្ភក្នុងការបោះពុម្ភដោយលោកជា ចាន់តូ និងស្រីផ្ទាល់ទៅប្រគល់ដល់វិទ្យាល័យហ៊ុនសែនស្គន់ វិទ្យាល័យតាំងក្រសាំងនិងវិទ្យាល័យហ៊ុនសែនភ្នំសន្ទុកក្នុងមួយវិទ្យាល័យ១០ក្បាលនិងបាននាំយកទៅប្រគេនព្រះតេជេគុណ សៀងសុខព្រះមេគណខេត្តកំពង់ធំផង៕


