ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖អាជ្ញាធរជំនាញអប់រំនិងសមាគមយុវជនបានដាំដើមឈ្រើភេទធ្នង់ចំនួន១០០ដើមនៅទីលានបាល់ទាត់នៃការិយាល័យអប់រំយុវជននិងកីឡាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី១ខែតុលាឆ្នាំ២០២០ ។
លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចូលរួមក្នុងកម្មវិធីដែលរៀបចំឡើងដោយ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងប៉ោយប៉ែត សហការជាមួយការិយាល័យអប់រំ យុវជននិងកីឡាក្រុងប៉ោយប៉ែត។ដោយមានការចូលរួមពីមន្ត្រីរាជការការិយាល័យអង្គភាពជុំវិញនិងចំណុះរដ្ឋបាលក្រុងនិងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់។

អ្នករៀបចំបានឱ្យដឹងថា៖ការដាំដើមឈើនេះដើម្បីលើកកម្ពស់បរិស្ថានព្រៃឈើសោភ័ណភាពគម្របបៃតងឡើងវិញ ក៏ដូចជាទុកជាកេរមរតកដល់កូនចៅជំនាន់ក្រោយ ៕S/

រូបថត៖លោកគាតហ៊ុលដឹកនាំការដាំដើមឈើធ្នង់ចំនួន១០០ដើមនៅទីលានបាល់ទាត់ការិយាល័យអប់រំក្រុងប៉ោយប៉ែត (រូប៖ ភ្នំស្វាយ )