បទចម្រៀង តន់ ច័ន្ទសីមា គិតត្រឹមត្រីមាសទី៣មានប្រជាប្រិយភាពដាច់គេដោយមានអ្នកចូលមើលជាងបីលានដង

301
ចែករម្លែក

ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញៈ យោងតាមបណ្តាញសង្គមយូធូប ដែលបានបង្ហាញក្នុង ត្រីមាសទី៣ នៃឆ្នាំ២០២០ នេះឃើញថា បទចម្រៀងរបស់តារាចម្រៀង កញ្ញា តន់ ច័ន្ទ សីម៉ា ប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា(Galaxy Navatra) ក្នុងមួយបទៗ សុទ្ធ សឹងតែទទួលបានការគាំទ្រពីមហាជនយ៉ាងភ្លូកទឹកភ្លូកដី។ ជាពិសេសគិតត្រឹម ត្រី មាសទី៣ ឆ្នាំនេះ តន់ ច័ន្ទសីម៉ា បានក្លាយជាតារាចម្រៀងមានប្រជាប្រិយភាពបំផុត ដោយមានអ្នកចូលទស្សនាបទចម្រៀងរបស់នាងសរុបរហូតដល់ទៅ ៣២៣,៧ លាន ដង ក្នុងយូធូប។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានឲ្យដឹងថា នេះ ជាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យសិល្បៈចម្រៀង ដែលតារាវ័យក្មេងម្នាក់ អាចទទួល បានការគាំទ្រលើសលប់នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលពិសេស បទចម្រៀងទាំង អស់របស់ តន់ច័ន្ទសីម៉ា គឺសុទ្ធសឹងតែជាប្រភេទអូរីជីណល( Original) ទាំងអស់។ វាពិតជាអស្ចារ្យមែនទែន នៅក្នុងវិស័យសិល្បៈដែលអ្នកផលិតប្រចាំផលិតកម្ម Galaxy Navatra អាចធ្វើបទ Original Song បានច្រើនសន្ធឹកសន្ធាប់ ហើយក៏ជាមោទនភាព មួយសម្រាប់វិស័យសិល្បៈចម្រៀងក្នុងប្រទេសកម្ពុជា។ ភាពរីកចម្រើននឹងភាពលេច ធ្លោ នៅប៉ុន្មានខែចុងក្រោយនេះ ធ្វើឲ្យវិស័យសិល្បៈផ្លាស់ប្ដូរយ៉ាងគំហុក ដែលធ្វើ ឲ្យប្រាក់ ចំណូលរបស់អ្នកនិពន្ធបទភ្លេង, អ្នកនិពន្ធទំនុកច្រៀង និងអ្នកចម្រៀងរក ចំណូល បានខ្ពស់ មិនធ្លាប់ទទួលបានពីមុនមក។

សូមជម្រាបថា តារាចម្រៀងកញ្ញា តន់ ច័ន្ទសីម៉ា មួយរយៈចុងក្រោយនេះ ត្រូវបាន មហាជនសង្កេតឃើញថា ទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែខ្លាំង ពី សំណាក់ទស្សនិកជន ជាពិសេសរាល់គ្រប់បទចម្រៀងរបស់នាងដែលចេញមក ក្រោម ផលតិផល Galaxy Navatra គឺសុទ្ធតែពេញនិយមខ្លាំងពីមហាជន។ ទោះជាតារា ចម្រៀងវ័យក្មេងទើបចូលប្រឡូកក្នុងពិភពចម្រៀងពិតមែន។ ប៉ុន្តែសន្ទុះនៃការបង្កើន ប្រិយភាពរបស់ តន់ ច័ន្ទសីម៉ា គឺមិនធម្មតាឡើយ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម