ស្រវឹងស្រា​ដូចគ្នា​ប្តី​យក​ចំបើង​មក​ដុត​ប្រពន្ធ​កំពុង​ដេក​ក្នុង​អង្រឹង​

1370
ចែករម្លែក
  • 36
    Shares

​​ដោយៈ​គូលែន​/​សៀមរាបៈ​កាលពី​វេលា ម៉ោង​១៦:១៥​នាទី ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​អំពើហិង្សា​ប្រព្រឹត្ត​ចំណុច​ភូមិ​គោក​ដូង ឃុំ ត្រី​ញ័រ ស្រុក​ពួក​ដែល​ប្តី​បាន​យក​ភ្លើងចំបើង​មក​ដុត​លើ​ប្រពន្ធ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ​

​សមត្ថកិច្ច​បាន​និយាយថា ជនបង្ករ​ជា​ប្តី​មានឈ្មោះ​ឡិ​ញ ឡាយ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​បាន​ស្រវឹងស្រា​ក៏​ទំនាស់​ពាក្យសំដី​និង​ប្រពន្ធ​ឈ្មោះ​រឿន ហេម ភេទ​ស្រី អាយុ​៥៣​ឆ្នាំ​(​ប្រពន្ធ​ស្រវឹង​ស្រ​ដែរ​) បានធ្វើ​សកម្មភាព យក​ចំបើង​១​អោប​ទៅ​ដាក់​លើ​ប្រពន្ធ រួច​យក​ភ្លើង​ដុត​ឆេះ​ចំបើង​ឆេះ​លើ​ប្រពន្ធ ។​ខណ​:​កំពុង​ដេក​អង្រឹង​ក្រ​នៅ​ក្រោមផ្ទះ​របស់ខ្លួន​បណ្តា​ល​ឱ្យ​រងរបួស​ឆេះ​រលាកជើង​-​ដៃ ធ្ងន់​កំពុង​បញ្ជូនទៅ​សង្គ្រោះ​ពេទ្យ​បង្អែក​ខេត្ត​។​

​មូលហេតុ​ប្តី​ប្រពន្ធ​ផឹកស្រា​ស្រវឹង​ដូចគ្នា ទាស់សំដី​គ្នា​ព្រោះ​ប្តី​ប្រពន្ធ​ខាងលើ​តែងតែមាន​ទំនាស់​នឹង​គ្នា​ជាប្រចាំ​នៅពេល​ស្រវឹង​ម្តងៗ​។​ជនសង្ស័យ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​រង់ចាំ​ការសម្រេច​ភាគី​រងគ្រោះ​(​ប្រពន្ធ​) នឹង​ចាត់ ការ​នីតិវិធី​បន្ត​៕S/​

​ស្រវឹងស្រា​ដូចគ្នា​ប្តី​យក​ចំបើង​មក​ដុត​ប្រពន្ធ​កំពុង​ដេក​ក្នុង​អង្រឹង​

ទីតាំងផ្សាយពាណិជ្ជកម្ម