​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដាក់​ផែនការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ឱ្យបាន​ល្អ​

141
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០​នៅ​សាលប្រជុំ​សាលាខណ្ឌ​ពោធិ​សែន​ជ័យ លោក​ហែម​ដា​រិ​ទ្ធិ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​បាន​បើក​កិច្ចប្រជុំ​ប្រចាំខែ​ដោយមាន​សមាសភាព​ចូលរួម​នៃ​កិច្ចប្រជុំ​នេះ​មាន​៖ លោក លោកស្រី​នាយក​រដ្ឋបាល​នាយិការ​រង​រដ្ឋបាល​ខ​ណ្ឌ​ប្រធាន​អនុប្រធាន​ការិយាល័យ​ទាំង​១១​ចៅសង្កាត់​ទាំង​៧​និង​មេភូមិ​ទាំងអស់​។​


​ក្នុង​កិច្ចប្រជុំ​មាន​វារៈ​នៃ​កិច្ច​ប្រជុំបាន​ផ្តោត​សំខាន់​ចំនួន​បី​ចំណុចរួម​មានៈការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ពង្រឹង​ការ​ដាម​ដាន​បង្ក្រាប​ល្បែងស៊ីសង​។​ក្នុងនោះ​បន្ថែម​កម្លាំង​សមត្ថកិច្ច​ចុះ​ល្បាត​និង​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ពង្រឹង​ច្បាប់​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ឱ្យបាន​ល្អ​។

​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​នោះ​ជ័យ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ណែនាំ​ដល់​សមត្ថកិច្ច​ប៉ូលិស​និង​កងរាជអាវុធហត្ថ​ខណ្ឌ​សហការគ្នាជាមួយ​អាជ្ញាធរ​សង្កាត់​ទាំង​៧​។​ត្រូវ​យកចិត្តទុកដាក់​ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន ពង្រឹង​ការ​ដាម​ដាន​បង្ក្រាប​ល្បែងស៊ីសង​។​ក្នុងនោះ​បន្ថែម​កំលាំង​សមត្ថកិច្ច​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន និង​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ពង្រឹង​ច្បាប់​ចរាចរណ៍​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម