ដោយៈសុផល/ភ្នំពេញ៖ នៅយប់ថ្ងៃទី៣០ខែកញ្ញា realme បានប្រកាសជាផ្លូវការនូវ realme 7 Pro និង realme 7នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយនេះក៏ជាលើកដំបូង ដែលrealme បានយកបច្ចេកវិទ្យា សាកថ្មលឿន65W និងអេក្រង់ Super AMOLED មកបំពាក់នៅក្នុងNumber series របស់ខ្លួន ក៏ដូចជាពាក្យស្លោករបស់ក្រុមហ៊ុនគឺ “ Capture Sharper, Charge Faster ” នៅផ្នែកថតរូបនិង បច្ចេកវិទ្យាសាកថ្ម របស់ realme 7 series មានការវិវត្តិន៍កាន់តែប្រសើរឡើង ថែមទាំងនាំនូវបទពិសោធន៍ដ៏ អស្ចារ្យនិងមានតម្លៃសមរម្យដល់អ្នកប្រើប្រាស់វ័យក្មេង។ ចំពោះតម្លៃរបស់realme 7 seriesវិញ ចាប់ពី តម្លៃ២៨៩ដុល្លារឡើងទៅ ។

សម្រាប់ផ្នែកគ្រឿងបំពាក់ realme 7 Proមានបំពាក់ជាមួយនឹងSnapdragon 720 និងមានទំហំអង្គផ្ទុកធំ 8GB+128GB បច្ចេកវិទ្យាសាកលឿន 65W SuperDart អេក្រង់ Super AMOLED បាសបំពងសំលេងពីរគ្រាប់Dolby Atmos និងកាមេរ៉ា Sony 64MP ៤គ្រាប់ ដែលមានតម្លៃ $369 ។ រីឯrealme 7 មានបំពាក់បន្ទះឈីប Gaming Helio G95 និងមានសមត្ថភាពខ្លាំងរបស់Media Tek ដែលបានប្រកាសដំបូងគេ មានទំហំអង្គផ្ទុកធំ 8GB+128GB ថាមពលថ្មធំ5000mAhជាមួយនឹងការសាកថ្មលឿន30W Dart កម្រិតអេក្រង់90Hz មានតម្លៃ $289 លោកអ្នកអាចធ្វើការកម៉្មងបានឥឡូវនេះ។

ការសាកថ្មដែលមិនត្រូវការរង់ចាំ : ការសាកថ្មលឿន65W SuperDart គឺជាដំណោះស្រាយដ៏ល្អបំផុត
បច្ចេកវិទ្យាសាកថ្មលឿននាំមុខគេ realme គឺជាម៉ាកស្មាតហ្វូនដំបូងគេដែលបានយកបច្ចេកវិទ្យា65W SuperDart បំពាក់ទៅលើស្មាតហ្វូនក្នុងជួរតម្លៃ$300-$400 ធ្វើឱ្យ យុវវ័យកាន់តែច្រើនទទួលបានបទពិសោធន៍សាកថ្មល្បឿនលឿនដូចរន្ទះ។ បច្ចេកវិទ្យា65W SuperDart ដែលបំពាក់នៅលើ realme 7 Proអាចសាកបាន១៣%ក្នុងរយៈពេល3នាទី ហើយថាមពលថ្មនេះអាចលេងPUBG បាន ៣ប្រគួត លេងInstagram ២ម៉ោង មើលYouTubeបាន២ម៉ោងកន្លះឬទុកStandByបានរយៈពេល៤ថ្ងៃ ហើយវាអាចសាកថ្មបាន១០០% ក្នុងរយៈពេល៣៤នាទីក្លាយជាស្មាតហ្វូនដែលមានការសាកលឿនក្នុងជួរតម្លៃដូចគ្នានេះជួយអោយអ្នកប្រើប្រាស់ចាកចេញពីការរង់ចាំនៃការសាកថ្ម។
ការប្រើប្រាស់កាន់តែមានសុវត្ថិភាព:ជាស្មាតហ្វូនដំបូងគេដែលបានទទួលវិញ្ញាបនបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TüV Rheinland
ជាមួយគ្នានេះដែរ realme 7 series គឺជាស្មាតហ្វូនដំបូងគេដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TüV Rheinlandដែលជាស្ថាប័នត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសីតុណ្ហភាពនៃកំឡុងពេលសាកថ្មត្រូវបានកំណត់ឱ្យនៅត្រឹមក្រោម៤០℃ បង្កើននូវការទុកចិត្តនៃស្មាតហ្វូនមួយកម្រិតទៀត ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានភាពរីករាយដែលនាំមកដោយ បច្ចេកវិទ្យាដែលពេញនិយមនិងឈានមុខគេ។

ថតរូបកាន់តែច្បាស់ : កាមេរ៉ា៤គ្រាប់64MP
ដើម្បីជួយយុវវ័យចាប់យករូបភាពនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេអោយកាន់តែប្រសើរ realme 7 Pro បានបំពាក់នូវកាមេរ៉ាSony 64MP ៤គ្រាប់។ រាល់ពេលដែលប្រើមុខងារ64MPដើម្បីថតរូប រូបភាពដែលបានមកគឺច្បាស់ជាងរូបដែលថតដោយមុខងារធម្មតា2ដង។

កាមេរ៉ា64MPដែលមានកម្រិតពន្លឺ 1/1.73 ជាប្រភេទកាមេរ៉ា Sony IMX 682 ហើយវាមានសមត្ថភាពខ្លាំងស្រូបយកពន្លឺនិងធ្វើអោយសាច់រូបភាពកាន់តែម៉ត់ល្អព្រមទាំងមានកាមេរ៉ាលេនទូលាយ៨MP លេនម៉ាក្រូ2MPនិងលេនPortrait 2MP មិនត្រឹមតែធ្វើឱ្យអ្នកប្រើប្រាស់រីករាយនៅក្នុងពិភពម៉ាក្រូនោះទេថែមទាំងអាចចាប់យកនូវរូបភាពដែលមានភាពច្នៃប្រឌិតជាច្រើនផងដែរ។

ក្រៅពីនេះ realme 7 Pro មានមុខងារPro NightScape Mode , វីដេអូNightScape Modeនិងមុខងារ Starry ModeជាដើមថែមទាំងមានNight filtersធ្វើឱ្យអ្នកប្រើប្រាស់អាចចាប់យករូបភាពស្រស់ស្អាតនាពេលរាត្រីបានយ៉ាងងាយស្រួល។ realme 7 Pro ថែមទាំងមានបំពាក់កាមេរ៉ា selfie 32MP មិនថាស្ថិតក្នុងទីភ្លឺឬទីងងឹតធានាបានថានឹងទទួលបានការ Selfie ដែលស្អាតបំផុត។
បទពិសោធន៍មើលឃើញកាន់តែឥតខ្ជោះ : អេក្រង់ Super AMOLED + កម្រិតអេក្រង់90Hz
សម្រាប់បទពិសោធន៍មើលឃើញ realme បានប្រើប្រាស់អេក្រង់6.4អីុញFHD ដែលលាតសន្ធឹង90.8%នៃតួរខ្លួនស្មាតហ្វូន ជាមួយអេក្រង់Super AMOLED មិនថាមើលភាពយន្តឬមើលព័ត៌មាន សុទ្ធតែអាចធ្វើអោយអ្នកមើលឃើញចំនុចល្អិតកាន់តែច្រើន ពណ៍កាន់តែច្បាស់។ realme 7 មានកម្រិតអេក្រង់90Hz មិនថាលេងFacebook មើលវីដេអូឬក៏លេងហ្គេម អ្នកនឹងទទួលបានបទពិសោធន៍មើលឃើញយ៉ាងរលូន។

សម្រាប់រចនាបទខាងក្រៅ realme មានការរចនារូបរាងស្អាត ហើយការបំផុសគំនិតនេះគឺទទួលបានមកពីកញ្ជក់ ម៉ូឌែលនីមួយៗ សុទ្ធតែមានពីរពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ប្រាក់ (Mirror Silver) និង ពណ៌ខៀវ (Mirror Blue)។

ក្នុងនាម realme ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានស្មារតីហ៊ានឆ្ពោះទៅមុខ ដូច្នេះ realme 7 series បានបំពាក់បច្ចេកវិទ្យាលំដាប់Flagshipជាច្រើននៅលើវា និងជាជម្រើសស្មាតហ្វូនល្អបំផុតក្នុងជួរតម្លៃនេះ ។ ចាប់ពីថ្ងៃនេះរាល់ការកម៉្មងrealme 7 seriesនៅតាមបណ្តាហាងទាំងអស់មិនត្រឹមតែអាចទទួលបានកាដូបន្ថែមនោះទេថែមទាំងទទួលបានកាដូកាបូបកីឡាយួរដៃថែមទៀតផង ហើយនឹងដាក់លក់ផ្លូវការនៅថ្ងៃទី៩ខែតុលានេះហើយ៕ph