ដោយ៖ប.ជ័យ/បន្ទាយមានជ័យៈមន្ត្រីយោធាជាម្ចាស់ចំណតភាស៊ី២កន្លែងនៅថ្មពួកនិងនៅបឹងត្រកួនមិនទាន់ឆ្លើយនឹងអធិការកិច្ច រដ្ឋបាលខេត្តនៅឡើយមកទល់ថ្ងៃទី១ខែតុលាឆ្នាំ២០២០នេះ ។
អនុប្រធានទីចាត់ការអន្តរវិស័យសាលាខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី១ខែតុលាថា៖លោកគីជា(មន្ត្រីយោធានៃក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃច្រកតំបន់បឹងត្រកួនស្រុកថ្មពួក)។ដែលជាម្ចាស់ចំណត់ភាស៊ីនៅផ្លូវជាតិលេខ៥៦នាភូមិឯកភាពឃុំគំរូស្រុកថ្មពួកនិងនៅផ្លូវជាតិលេខ៥៨ រង្វង់មូលបឹងត្រកួនភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀតស្រុកថ្មពួក មានភាពក្រអឺតក្រទម មិនចង់សហការនឹងមន្ត្រីអធិការកិច្ចនៃសាលាខេត្ត។

នោះគឺមកទល់ថ្ងៃនេះ (ទី១ខែតុលា ) លោកនៅមិនទាន់ផ្តល់ឯកសារដូចដែលមន្ត្រី ចម្រុះ រដ្ឋបាលខេត្ត បន្ទាយមានជ័យ បាន ចុះ អធិការកិច្ច តម្រូវឱ្យលោកផ្តល់តាំងពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ ។លោកបានបន្តថា ៖ លោកគី ជា បានប្រព្រឹត្តរឿងមិនប្រក្រតីជាច្រើន រាប់ករណីយកភាស៊ីចំណត ។ ហើយពេលមន្ត្រីអាជ្ញាធរនិងជំនាញចុះពិនិត្យនិងអោយបំភ្លឺឱ្យរកសំអាងលោកតែងតែមិនសហការនិងបង្ហាញភាពពុតត្បុត ។
សូមរំលឹកថា ក្នុងអធិការកិច្ចរបស់មន្ត្រីចម្រុះខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៥ចែកញ្ញឆ្នាំ២០២០ លើភាពមិនប្រក្រតីនៃការទារភាស៊ីចំណតរបស់លោក គី ជា ( មន្ត្រី យោធា ដែល ទទួល សិទ្ធិ ដាក់ ចំណត ភាស៊ី ២ កន្លែង ។គឺ នៅលើ ផ្លូវជាតិ លេខ ៥៦ នា ភូមិ ឯកភាព ឃុំ គំរូ និង នៅ រង្វង់ មូល បឹង ត្រកួន ផ្លូវជាតិ ៥៨ នា ភូមិ បន្ទាយ មាន រឹទ្ធិ ឃុំ គោក រមៀត ស្រុក ថ្មពួក ជា របស់លោក គី ជា មន្ត្រី យោធា នៃ ក្រុមការងារ ទំនាក់ទំនង ព្រំដែន កម្ពុជា ថៃ ច្រក តំបន់ បឹង ត្រកួន ដែល ប្រព្រឹត្ត ដូច កុងត្រូលជជុះ ។
មន្ត្រី ទាំងនោះ ដឹកនាំ ដោយ លោក ណង វុទ្ធី នាយករង រដ្ឋបាល សាលាខេត្ត បន្ទាយមានជ័យ និង ចូលរួម ដោយ មន្ត្រី ជំនាញ កងកម្លាំង ពាក់ព័ន្ធ ហើយ បាន ចុះ កាលពី ថ្មីៗ នេះ ។ ក្នុងនោះ មានការ ប្រជុំ នៅ សាលាស្រុក ថ្មពួក ។
ការចុះ អធិការកិច្ច នេះ ធ្វើឡើង បន្ទាប់ពី មាន បណ្តឹង ក៏ដូចជា មន្ត្រី និង មន្ត្រី ថ្នាក់ដឹកនាំ បាន រកឃើញ ថា បុគ្គលិក ចំណត ភាស៊ី រថយន្ត ទាំង ២ កន្លែង របស់ មន្ត្រី យោធា លោក គី ជា បាន ស្ទាក់ កាក់ ទាំង យានយន្ត គោយន្ត ដឹក ធ្យូង ដឹកអុស និង កសិផល នានា របស់ ពលរដ្ឋ យកលុយ ក្រោមលេស ថា យក ថ្លៃ ភាស៊ី ចំណត ។

បំណង របស់ មន្ត្រី ដែល ចុះ គឺ ឱ្យ លោក គី ជា ( មន្ត្រី យោធា ដែល ទទួល សិទ្ធិ ដាក់ ភាស៊ី ចំណត នៅទីតាំងខាងលើ៖ ទី ១ ផ្តល់ ឯកសា ទាក់ទិន ទីតាំង ចំណត ( ដី ចំណត ) ។ ទី ២ ផ្តល់ វិក័យប័ត្រ ទូទាត់ ថវិកា ដែលថា បង់ ចូល មន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្ត និង ថា បាន បង់ ចូល សាលាខេត្ត តាមរយៈ លោក វ៉ាន់ ដា រ៉ា ន់ ( មន្ត្រី ទីចាត់ការ ហិរញ្ញវត្ថុ សាលាខេត្ត បច្ចុប្បន្ន ប្រធាន ច្រក តំបន់ ព្រំដែន បឹង ត្រកួន ក្នុង ១ ឆ្នាំ ពី ៣ ទៅ ៥ លាន រៀល ) ។
និង ទី ៣ ផ្តល់ ឯកសារ កិច្ចសន្យាទិញ លក់អាជ្ញាប័ណ្ណរវាងលោកគី ជា និងលោកភ្លន់ ចំរើនហៅងី ដែលបន្ត ដំណើរការ ភាស៊ី ចំណត ពី អ្នកទទួល សិទ្ធិ ជំនាន់ មុន និង សាលាស្រុក ថ្មពួក ។ ឆ្
ឆ្លើយតប បញ្ហា នេះ កាលណោះ លោក គី ជា ប្រាប់ មន្ត្រី ថា ៖ លោក មាន ឯកសារ និង ការអនុញ្ញាត ត្រឹមត្រូវ ពី មន្ទីរជំនាញ និង អាជ្ញាធរ អោយ ដំណើរការ ភាស៊ី ចំណតរថយន្ត ទាំង ២ កន្លែង នៅ ស្រុក ថ្មពួក ។ ប៉ុន្តែ គ្រាន់ អ្វីៗ មិន នៅជាប់ ខ្លួន ហើយ ឱ្យគេ កាន់ ៕S/
រូបថត ៖ មន្ត្រីរដ្ឋបាល ខេត្តបន្ទាយមានជ័យ ចុះ អធិការកិច្ច ចំណត ភា សុ ី ២ កន្លែង នៅ ថ្មពួក និង នៅ បឹង ត្រកួន របស់ លោកគី ជា មន្ត្រី យោធា ដែល ប្រព្រឹត្ត ដូច កុងត្រូលជជុះ ( រូប ៖ ប . ជ័យ )